កីឡាករ ៥ រូប បើចង់ទៅលេងនៅចិនត្រូវតែលុបសាក់ចោល

27276
  • ជាមួយ​នឹង​វិធានការ​ថ្មី​បំផុត​នៃ​កីឡា​បាល់ទាត់​នៅ​ចិន​ដើម្បី​ទប់​ស្កាត់​កីឡាករ​មិន​ឲ្យ​បង្ហាញរូប​សាក់​របស់​ពួក​គេ ខាង​ក្រោម​នេះគឺ​ជា​កីឡាករ​ឆ្នើម​លំដាប់​ពិភព​លោក​ទាំង​ប្រាំ​នាក់ដូចជា Neymar , Zlatan , vidal , Icardi ,​ និង Alves ដែលប្រហែល​ជា​ត្រូវ​បិទ​បាំង​រូប​សាក់​ទាំង​ស្រុង ប្រសិនបើ​ពួកគេ​ចង់ទៅ​លេង​នៅ​ប្រទេស​ចិន​នោះ​។

    Related image

    បាល់ទាត់​នៅ​ចិន​បាន​ចាត់​វិធានការ​ដើម្បី​លើក​កម្ពស់​ភាព​ស្អាត​ស្អំ​នៃ​កីឡា​មួយ​នេះដោយ​បាន​តម្រូវ​ឲ្យ​កីឡាករ​ក្នុង​ស្រុក​ដែល​មាន​ចាក់​សាក់ ត្រូវ​បិទ​បាំង​រូប​សាក់​នោះ​អំឡុង​ពេលហ្វឹក​ហាត់ និង​ពេល​ប្រកួត​។

    Image result for Arturo Vidal Tattoos

    ក្រុម​ជម្រើស​ជាតិ​របស់​ចិន​ដែល​ត្រូវ​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ Wales របស់ Gareth Bales ក្នុង​លទ្ធផល ៦-០ ត្រូវ​បាន​គេណែនាំ​ឲ្យ​បិទ​បាំង​រូប​សាក់​របស់​ពួក​គេនៅ​ក្នុង​ការ​ប្រកួត ហើយ​គេ​ជឿថា​ច្បាប់​ថ្មី​នេះនឹង​ត្រូវ​បាន​គេយក​ទៅ​អនុវត្ត​នៅ​ក្នុង​ក្របខណ្ឌ Chinese Super League និង​ការ​ប្រកួត​បាល់​ទាត់​ក្រុម​យុវជន​ផង​ដែរ​។

    Image result for Mauro Icardi Tattoos

    ច្បាប់​ថ្មីនេះ​អនុវត្ត​ចំពោះ​តែ​កីឡាករ​បាល់​ទាត់​ជនជាតិ​ចិន​ប៉ុណ្ណោះ​ខណៈ​ពេល​នេះ ប៉ុន្តែប្រសិន​បើវា​ត្រូវ​បាន​អនុវត្ត​ជាមួយ​កីឡាករ​បរទេស​នៅ​ក្នុង​លីគ​ដែរ​នោះ វា​នឹង​ក្លាយ​ជា​បញ្ហាមួយ​សម្រាប់​កីឡាករ​កំពូលៗ​មួយ​ចំនួន​ដូច​ជា Elkeson និង Axel Witsel ។

    Image result for Zlatan Ibrahimovic Tattoos

    ដូច្នេះ ទាក់ទង​នឹង​បញ្ហា​នេះ ទាំងនេះ​គឺ​ជា​តារា​បាល់ទាត់​កំពូលៗ​ក្នុង​ពិភព​លោក​ទាំង ៥ នាក់នេះ ​ដែល​នឹង​ត្រូវការ​សំលៀក​បំពាក់​បន្ថែម​ជា​ច្រើន​ទៀត ដើម្បី​បិទ​បាំង​រូបសាក់​ដ៏​ស្រស់ស្អាត​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​សម្រេច​ចិត្ត​មក​លេង​នៅក្នុង​ទឹក​ដី​ប្រទេស​ចិន​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

    Related image

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី