
គ្រាប់បាល់ទាត់ដោយសេរីដោយកីឡាករ Paul Pogba បូករួមទាំងការស៊ុតពីរគ្រាប់ពី Kylian Mbappe បាននាំជ័យជម្នះដល់ក្រុមភ្ញៀវបារាំងលើម្ចាស់ផ្ទះរុស្ស៊ី ក្នុងជំនួបមិត្តភាពនៅក្រុង St. Petersburg កាលយប់មិញនេះ។
Pogba បានបញ្ជូនឲ្យ Mbappe រកបានគ្រាប់បើកឆាកនៅនាទី ៤០ មុនស៊ុតបាល់ដោយសេរីពីចម្ងាយបន្ថែមមួយគ្រាប់ទៀតនៅនាទី ៤៩ ដោយខ្លួនឯង។
Fedor Smolov ស្រវាបានមួយគ្រាប់ឲ្យម្ចាស់ផ្ទះរុស្ស៊ី មុន Mbappe ស៊ីចុងម៉ោងមួយគ្រាប់ទៀតតាមចន្លោះជើងអ្នកចាំទី Andrey Lunyov ។ ចប់ការប្រកួតក្រុមមាន់គក បារាំង បានយកឈ្នះទៅលើ រុស្សី ក្នុងលទ្ធផល ៣-១ ៕
តោះទៅទស្សនាវិដេអូ highlights ទាំងអស់គ្នា៖
ដោយ៖ Dara Hunii