ទីបំផុត Facebook ប្រកាសចេញលុយឌីជីថលជាផ្លូវការ ដែលមានឈ្មោះថា “Libra” នឹងមានប្រើឆាប់ៗនេះ

65016
  • នៅទីបំផុត Facebook បានបង្ហាញរូបិយប័ណ្ណឌីជីថល (Cryptocurrency) របស់ខ្លួនជាផ្លូវការហើយ ដោយមានឈ្មោះថា “Libra ” កាលពីថ្ងៃអង្គារកន្លងទៅនេះ ដោយបង្កើតឡើងសម្រាប់ប្រជាជនរាប់ពាន់លាននាក់ប្រើលើ App និង បណ្តាញសង្គម ។

    ប្រសិនបើគម្រោងរបស់ Facebook ដំណើរការទៅដោយជោគជ័យ នោះអ្នកប្រើប្រាស់នឹងអាចទិញទំនិញ និង ផ្ញើលុយឌីជីថល Libra នេះ តាមកម្មវិធី Messenger និងកម្មវិធី Instagram ក៏ដូចជា Uber, Spotify ព្រមទាំង MasterCard បានក្នុងពេលឆាប់ៗជាក់ជាមិនខាន ។

    ទោះបីជាយ៉ាងណាក៏ដោយ ហ្វេសប៊ុក មិនបានផ្តល់ព័ត៌មានជាក់លាក់ថា ពេលណានិងធ្វើបែបណាទើបអាចទទួលបានលុយនោះឡើយ ប៉ុន្តែបង្ហើបថា វានឹងដំណើរការនៅលើ Messenger និង WhatsApp នៅពាក់កណ្តាលឆ្នាំ ២០២០ ។ ជាមួយគ្នានេះដែរក្រុមហ៊ុនយក្សខាងលើក៏បានប្រកាសនូវកាបូបលុយឌីជីថលមួយទៀតហៅថា “Calibra” ដែលដំណើរការដោយ ហ្វេសប៊ុក ដាច់ដោយឡែកអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទុក និង ចាយលុយ Libra លើនោះបានតែម្តង ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី