មួយក្បាលរបស់ Jesus បានជួយឱ្យប្រេស៊ីលសងសឹកអាឡឺម៉ង់បានសម្រេច

53805
  • ក្រុម​បាល់ទាត់​ជម្រើសជាតិអាល្លឺម៉ង់ បាន​រងបរាជ័យ​លើកដំបូង​ក្នុងចំណោម​ ២៣ ប្រកួតចុងក្រោយ បន្ទាប់ពី​ចាញ់​ប្រេស៊ីល ដោយ​លទ្ធផល ១ទល់នឹង០ ក្នុងជំនួបមិត្តភាព​អន្តរជាតិ កាលព្រឹកយប់មិញនេះនៅទីក្រុងប៊ែកឡាំង។

    Image result for Germany vs Brazil 0-1

    Image result for germany vs brazil 2018

    Image result for germany vs brazil 2018

    នេះ​ក៏ជាការប៉ះគ្នាលើកដំបូងចាប់តាំងពី​ព្រឹត្តិការណ៍ FIFA World Cup 2014 ដែលកាលណោះ​អាល្លឺម៉ង់ បាន​បំបាក់ម្ចាស់ផ្ទះប្រេស៊ីល ៧ទល់នឹង១ នៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ដោយឡែកនៅថ្ងៃអង្គារវិញ គ្រាប់ជ័យជម្នះ​របស់ប្រេស៊ីល កើតឡើងដោយការតែតបញ្ចូលទីពីខ្សែប្រយុទ្ធវ័យ​ក្មេង Gabriel Jesus របស់ក្លឹប Manchester City នៅនាទី៣៧ ។

    Image result for germany vs brazil 2018

    Image result for germany vs brazil 2018

    Related image

    ក្រុម​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ក៏បានព្យាយាមសម្រុកវិញដែរ តែមិន​បាន​សម្រេចដូចប្រាថ្នាឡើយ។ ជាក់ស្ដែង ការស៊ុតពី​ Toni Kroos នៅនាទី៩០ត្រូវបាន​អ្នកចាំទី Alisson សង្គ្រោះបាន​ ៕

    តោះទៅទស្សនាវិដេអូ highlights ទាំងអស់គ្នា៖

    ដោយ៖ Dara Hunii

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី