ចុម!! Messi បញ្ជាឱ្យម្ចាស់ក្លឹប Barca ទិញយក Neymar ត្រឡប់មកវិញ ហើយលុប​គម្រោងទិញ Griezmann

19839
  • ការពិតទៅវាគ្មានអ្វីគួរឱ្យលាក់បាំងនោះទេចំពោះដំណឹងថា ក្លឹប Barcelona បានទៅទាក់ទងក្លឹប Altetico Madrid ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំង គឺកីឡាករ Antoine Griezmann មកកាន់កីឡដ្ឋាន Camp Nou ។ លើសពីនេះថែមទាំងមានសេចក្តីរាយការណ៍ថា ក្លឹបទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការបង្ហាញខ្លួនកីឡាកររូបនេះជាផ្លូវការនៅក្លឹប Barcelona នាថ្ងៃទី ១ ខែកក្កដា ខាងមុខផងដែរ ។

    ប៉ុន្តែកីឡាករសំណប់ចិត្តប្រចាំក្លឹប Lionel Messi ដែលមានឥទ្ធិពលខ្លាំងនៅក្នុងក្រុម Barcelona បានស្នើទៅកាន់ម្ចាស់ក្លឹបតែម្តងឱ្យលុបចោលកិច្ចព្រមព្រៀងនោះ ហើយជំនួសមកវិញក្នុងការនាំយក Neymar ដែលជាអតីតកីឡាកររបស់ Barcelona ដែលត្រូវបានផ្លាស់ទៅកាន់ក្លិប Paris Saint Germain ក្នុងតម្លៃផ្ទេរខ្ពស់បំផុតជាង ២០០ លានផោននោះ ។ តែទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពពីអ្នកគ្រប់គ្រងរបស់ក្លឹប Barcelona គឺគណៈកម្មាការក្លឹបមិនដែលរៀបផែនការក្នុងការនាំយកកីឡាករ Neymar ពីក្លឹប PSG មកវិញនោះទេ ។ ប៉ុន្តែពេលថ្មីនេះម្ចាស់ក្លឹប PSG លោក Nasser Al-Khelaifi បានបង្ហើបក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍បារាំងថា គាត់ដឹងតែត្រូវលក់ Neymar ចេញហើយនៅចុងរដូវកាលនេះ ។

    ហើយបំណងលក់នេះប្រហែលជាលោក Al-Khelaifi មិនបានគិតដល់រឿងខាតដើមអ្វីទេ គឺលោកដឹងតែចង់ឱ្យកីឡាករ Neymar ចេញ ព្រោះតែអត្តចរិតរបស់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ ។ លោក Al-Khelaifi បាននិយាយថា៖ ” ខ្ញុំចង់ឱ្យគ្រប់កីឡាករផ្តល់នូវអ្វីគ្រប់យ៉ាងដើម្បីរក្សាតម្លៃនៃអាវដែលគេកំពុងពាក់ក្នុងបេសកកម្មរបស់ក្លឹប ។ អ្នកដែលមិនចង់ធ្វើបែបនេះ ឬ ក៏មិនយល់អ្វីយើងនឹងជួបគ្នា ហើយនឹងពិភាក្សាគ្នា ។ ពិតមែនហើយវាមានកុងត្រាដែលគួរតែគោរព ប៉ុន្តែអ្វីដែលជាជម្រើសដំបូងគឺភាពជាសមាជិកនៃបេសកកម្មរបស់យើង ។ គ្មានអ្នកណាបង្ខំ (Neymar ) ឱ្យចុះកុងត្រាទេ ” ។

    សូមរំលឹកថា ក្នុងពេលថ្មីៗនេះ Neymar កំពុងត្រូវបានញុំាញីដោយរឿងអាស្រូវប្រើអំពើហិង្សារំលោភបំពានលើស្ត្រីភេទ ។ ហើយ Neymar ក៏បានធ្វើឱ្យក្លឹប PSG និង ក្រុមជម្រើសជាតិប្រេស៊ីលមិនពេញចិត្តដោយសារតែបញ្ហារបួសរបស់គេផងដែរ ។ Neymar មិនអាចជួយក្រុម PSG ឱ្យឡើងផុតវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League រដូវកាលឆ្នាំ ២០១៨-១៩ នោះទេ ដោយសារបញ្ហារបួសដូចគ្នា ។ PSG ដែលខំបោះលុយទាំងដុំ ព្រោះតែចង់បានពានរង្វាន់ Champions League ត្រូវខកបំណងម្តងជា ២ ដង ដូច្នេះវាមិនគួរមានអ្វីជាការសង្ស័យទេ ដែលម្ចាស់ក្លឹបចង់លក់កីឡាករ Neymar ចេញនោះ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី