ខ្មាសគេមិនស្ទើរទេ សុខៗនាង Shu Qi ដើររអិលដួលផ្កាប់មុខលើឆាកនៅមុខអ្នកគាំទ្ររាប់ពាន់នាក់(វីដេអូ)

63536
  • តារាសម្តែងស្រីហុងកុងវ័យ ៤៣ ឆ្នាំនាង Shu Qi បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភមិនស្ទើរ ក្រោយនាងបានជួបហេតុការណ៍ដ៏គួរឱ្យខ្មាសអៀនមួយនៅចំពោះមុខមនុស្សរាប់រយនាក់ ។ ដោយកាលពីថ្ងៃទី ១៨ ខែមិថុនា ទើបកន្លងទៅថ្មីៗនេះនាង Shu Qi បានចូលរួមនៅក្នុងកម្មវិធីត្បូងប្រ៊េនរបស់អ៊ីតាលី «Bulgari» នៅទីក្រុងសៀងហៃ ។

    ខណៈពេលដែលតារាស្រីរូបនេះឡើងលើឆាកស្រាប់តែរអិលជើងដួលផ្កាប់មុខតែម្តង ។ ភ្លាមៗនោះអង្គរក្ស និង អ្នកនៅជិតព្យាយាមជួយលើកនាងឡើងមកវិញ ។ បើយោងតាមវីដេអូរអិលដួលរបស់នាង Shu Qi ដែលត្រូវគេចែកចាយពាសពេញបណ្តាញសង្គមបានឱ្យដឹងថា ឆាកមានសភាពរអិល ព្រោះមុនពេលចាប់ផ្តើមកម្មវិធីគឺមានភ្លៀងធ្លាក់ ។ ម្យ៉ងវិញទៀតនាងពាក់ស្បែកជើងកែងខ្ពស់រហូតដល់ ១០ សង់ទីម៉ែត្រឯណោះ ។

    យ៉ាងណាមិញហ្វេនៗ បានលួចសរសើរនាង Shu Qi ដែលមានទទួលខុសត្រូវខ្ពស់នៅបន្តកម្មវិធីរហូតដល់ចប់ចុងចប់ដើមទាំងដែលនាងមានភាពខ្មាសអៀន និង ដើរញ័រក្រោយរអិលដួលយ៉ាងណាក្តី ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    ដោយ៖នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី