ទីបំផុត«ចំប៉ីខ្មៅ»ត្រូវតុលាការសម្រេចផ្តន្ទាទោសជនឱ្យជាប់ពន្ធនាគារ២ឆ្នាំតែអនុវត្ត១ឆ្នាំប៉ុណ្ណោះនិងពិន័យ៣លានរៀល

31938
  • សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៩ បានប្រកាសសាលក្រមដោយផ្តន្ទាទោសជនជាប់ឈ្មោះ យិន ហេង ហៅ «ចំប៉ីខ្មៅ» ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ និងពិន័យប្រាក់ ៣ លានរៀល ប៉ុន្តែទោសនេះឱ្យអនុវត្តតែ ១ ឆ្នាំប៉ុណ្ណោះករណីប្រមាថជាតិសាសន៍ខ្មែរ ។

    ការប្រកាសសាលក្រមនេះមានលោក ម៉ៅ ស៊ីណា ជាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ និង លោក គុជ គឹមឡុង ជាតំណាងអយ្យការ ។ ទោះបីអវត្តមានមេធាវីជនជាប់ចោទ យិន ហេង ប៉ុន្តែសវនាការសួរដេញដោលអាចដំណើរការទៅបានដោយហេតុថាជនជាប់ចោទអាចឆ្លើយតទល់ជាមួយតុលាការបានដោយស្មគ្រ័ចិត្ត ។ បាប់តាំងពីការសាកសួរពីដំបូងរហូតដល់បញ្ចប់ការជំនុំជម្រះជនជាប់បានសារភាពនូវទោសកំហុសរបស់ខ្លួន និង បានសម្តែងការស្តាយក្រោយចំពោះទ្វើរបស់ខ្លួនកន្លងមក ។ យុវជនដែលជាភេទទី ៣ «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពីបង្ហោះជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានជេរប្រមាថមកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក្នុងន័យមើលងាយមើលថោកសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ។

    «ចំប៉ីខ្មៅ» បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គមនៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ ។ វីដេអូនោះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និង ថ្កោលទោសឱ្យសមត្ថកិច្ចចាត់ការចំពោះបុគ្គលភេទទី៣ នេះផងដែរ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យរូបនេះ មូលហេតុដែលធ្វើឱ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរដោយសារតែមានជនអនាមិកចំនួន ៣ នាក់បានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន ៣ ដង (៣ ក្រញ៉) ដោយមិនដឹងមូលហេតុ ។ ជនសង្ស័យថា សកម្មភាពខោកក្បាលពីជនអនាមិកបានធ្វើឱ្យខ្លួនមានការឈឺចាប់ជាខ្លាំងក៏បង្កឱ្យខ្លួនបង្ហោះវីដេអូជេរប្រមាថខ្មែរ ព្រោះតែកំហឹងមួយឆាវតែម្តង ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី