
ខ្សែបម្រើ-ប្រយុទ្ធរបស់ក្លឹបយក្សអេស្ប៉ាញ Real Madrid កីឡាករ Isco បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងឲ្យអេស្ប៉ាញ ក្នុងជ័យជម្នះដ៏អស្ចារ្យលើក្រុមអាហ្សង់ទីន ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ កាលពីព្រឹកយប់មិញនេះនៅទីក្រុងម៉ាឌ្រីត។
៣គ្រាប់របស់ក្រុមគោជល់ អេស្ប៉ាញ ទៀតគឺរកបានដោយកីឡាករ Diego Costa, Thiago Alcantara និង Iago Aspas ខណៈ Nicolas Otamendi តែតឲ្យអាហ្សង់ទីនបានមួយគ្រាប់វិញដែរ ។
Lionel Messi របស់ក្លឹប Barcelona មិនបានចូលលេងនោះទេដោយសារបញ្ហារបួស។ ចប់ការប្រកួតក្រុមគោជល់ អេស្ប៉ាញ បានបំបាក់ក្រុម អាហ្សង់ទីន យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ៕
តោះទៅទស្សនាវិដេអូ highlights ទាំងអស់គ្នា៖
ដោយ៖ Dara Hunii