លោក ជំទាវ គឹម សេដ្ឋានី ជំរុញឲ្យប្អូនៗទាំងអស់ទាំងអ្នកឈ្នះទាំងអ្នកមិនឈ្នះមិនត្រូវបោះបង់ការខិតខំទេ

25872
  • ការប្រកួតកីឡាតេក្វាន់ដូ W T ព្រឹក្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ កាលពីព្រឹកថ្ងៃទី ១៨ ខែមិថុនា កន្លងទៅនេះ ។

    លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អ្នកឈ្នះមេដាយ ត្រូវតែបន្តហ្វឹកហាត់បន្ថែមទៀត ចំណែកឯអ្នកមិនទាន់ឈ្នះ ត្រូវប្រឹងប្រែងឱ្យខ្លាំងជាងនេះ ដើម្បីប្រជែងយកមេដាយនៅឆ្នាំក្រោយៗទៀត ។ លោកជំទាវ បន្តទៀតថា កាប្រកួតថ្នាក់ជាតិនេះ ជាយុទ្ធសាស្រ្តកំនែទម្រង់ថ្មីរបស់ក្រសួងអប់រំ ដើម្បីផ្តល់ឪកាសឱ្យយុវជនវ័យក្មេងបានបញ្ចេញសមត្ថភាព និង ទេពកោសល្យ នឹងអាចក្លាយជាកីឡាករ កីឡាការិនីថ្នាលយកមកធ្វើការហ្វឹកហាត់បន្ថែម សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល ដើម្បីដណ្តើមបានមេដាយជាតិ ។

    លោកជំទាវ រដ្ឋលេខាធិការ បញ្ជាក់ទៀតថា ប្រភេទកីឡាតេក្វាន់ដូ WT មិនត្រឹមតែជាកីឡាហ្វឹកហាត់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពប៉ុណ្ណោះទេ តែវាក៏ជាកីឡាមួយមានសក្តានុពល ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ នៅលើឆាកអន្តរជាតិផងដែរ ។ ដូច្នេះសូមឱ្យប្អូនៗដែលជាកីឡាករ កីឡាការិនី ត្រូវប្តេជ្ញាចិត្តឱ្យខ្ពស់ ប្រឹងប្រែងហ្វឹកហាត់ ដើម្បីសម្រេចបានជោគជ័យ និង ជាទំពាងស្នងប្ញស្សីនាថ្ងៃអនាគត ដូចពាក្យស្លោក កីឡាកសាងមនុស្ស មនុសុ្សកសាងប្រទេសជាតិ ។
    សម្រាប់លទ្ធផលវិញ ខេត្តបាត់ដំបង ឈរលេខ១ ដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ២ សរុប ៨គ្រឿង លេខ២ រាជធានីភ្នំពេញ មាស៣ ប្រាក់១ និងសំរិទ្ធ៦ សរុប១០គ្រឿង ។ រីឯ លេខ៣ ខេត្តកំពត មាស៣ បា្រក់១ និងសំរិទ្ធ១ សរុប ៥គ្រឿង ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី