​ស្ទើរ​មិន​គួរឲ្យជឿ​ថា​ម្ចាស់​បទ ​«​ប៊ិះស៊យ»​លោក ​បូរ​ ​វិចិត្រ ដែលបាត់មុខ​ច្រើន​ឆ្នាំធ្លាក់ខ្លួន​លំបាកដល់​ថ្នាក់​នេះ​សោះ !​!

15769
  • មហាជន​ទាំងអស់​ប្រាកដជា​ នៅចាំ​បាន​តារាចម្រៀង​នៅក្នុង​ក្រុម​ ​EV​ ​ដែល​មាន​ដូចជា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​យក់​ ​ថិត​រដ្ឋា​ ​លោក​ ​ឃុំ​ ​ប៉ុណ្ណា​ដែ​ត​ ​សែម​ ​សង្វាត​ ​និង​ លោក​ ​បូរ​ ​វិចិត្រ​ ​។​ ​ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល​ ​ក្រោយពី​បានឃើញ​លោក​ ​បូរ​ ​វិចិត្រ​ ​ដែល​ជា​ម្ចាស់​បទ​ ​«ប៊ិះ​ស៊យ​» ​ប្រែប្រួល​រូបរាងមើលស្ទើរមិនស្គាល់​ជាពិសេស​ដល់​ថ្នាក់​យាម​រថយន្ត​ឱ្យ​គេ​ទៀតផង​ ​។​

    ​បើ​តាមរយៈ​ហ្វេ​សប៊ុ​ក​ដែល​មានឈ្មោះ​​ ​Jenny​ ​Chamroeun​ ​បាន​បង្ហាញ​ពីមុខ​មាត់​របស់​អតីត​​តារាចម្រៀង​ ​នៅក្នុង​ក្រុម EV នៃ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ ​លោក​ ​បូរ​ ​វិចិត្រ​ ​ដែល​បាន​ធ្លាក់ខ្លួន​ក្រីក្រ​ដល់​ថ្នាក់​ឈរ​យាម​រថយន្ត​ឱ្យ​គេ​ ​។​ ​ក្នុង​នោះ​ម្ចាស់​ហ្វេ​សប៊ុ​ក​រូប​នេះ​បាន​បង្ហោះ​សារ​ទៀត​ថា​ ​«​បង​ ​បូរ​ ​វិចិត្រ​ ​ម្ចាស់​បទ ​«ប៊ិះ​ស៊យ​» ​ដុនដាប​​ឃើញ​សភាព​គាត់​​រឿយ​ៗ​ ​ក្បែរ​​ក្លឹប​កំ​សាន្ត​ ​៥៥​ ​ជិត​អាហារដ្ឋាន​ ​យា​យម្លូរ​ ​រយ៊ែ​រ​ ​ឡាន​ ​ឱ្យ​គេ​​ពិបាក​ភ្នែក​ណាស់​ ​ធ្លាប់​​តែ​ស្ដាប់​ចំរៀង​គាត់​ពីក្មេង​​ៗ ​១០ ឆ្នាំ​ជាង​មុន​ ​សង្ឃឹមថា​នឹង​មាន​អ្នក​ឈឺឆ្អាល​ទៅចុះ ​សួរ​គាត់​គ្មាន​លេខ​ទូរ​សព្ទ័​ផ្ទាល់ខ្លួន​ទៀត ​អាច​ជួយ​គាត់​បាន​គាត់​នៅ​ជិត​ផ្ទះ​ ខ្ញុំ​ឃើញ​សភាព​បែបនេះ​ ​ប្អូន​នៅ​មិនសុខ​មានតែ​បង្ហោះ​គាត់​មិន​ប្រកាន់​ខ្ញុំ​ទៀត​ ​គាត់​ថា​ជួយ​គាត់​ផង​ ​ក្រែង​បាន​សម្រួល​ជីវភាព​បាន​ខ្លះ​ ​ម្ចាស់​បទ «​ប៊ិះ​ស៊យ»​ ​នៅ​ផលិតកម្ម​ ​(​ ​RSK​ ​)​ ​ជួ​យស៊ែរ​ផង​បង​ប្អន​ ​។

    ​ជាមួយនឹង​ការ​បង្ហោះ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ក៏ដូចជា ​អ្នកគាំទ្រ​ជាច្រើន​មានការ​ចាប់អារម្មណ៍​ភ្ញាក់ផ្អើល​ស្ទើរ​មិន​ជឿ​ថា​ ​បូរ​ ​វិចិត្រ​ ​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ​ ​។​ ​ស្រប​ពេល​មិត្តភក្តិ​ដែល​រួម​ផលិតកម្ម​ជាមួយ​លោក​ ​បាន​ខ្ពស់មុខ​មាត់​ និង ​រស់នៅ​ក្នុង​ជីវភាព​ល្អ​ប្រសើរ​ស្ទើរគ្រប់​គ្នា​ដែល​មាន​ដូចជា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ​ឃុំ​ ​ប៉ុណ្ណា​ដែ​ត​ ​ជាដើម​ ​។​ ​ក្នុង​នោះ​ក៏​មានការ​លើកឡើង​ថា​កន្លងមក លោក​ ​បូរ​ ​វិចិត្រ​ ​មិន​ចង់​ទម្លាយ​ឱ្យ​គេ​ដឹងពី​ភាព​លំបាក​នោះ​ទេ​ ។​ ​គេ​ក៏​មិន​ច្បាស់​ថា​មូលហេតុ​អ្វី​ដែល​ធ្វើ​ឱ្យ​អតីត​តារាចម្រៀង​រូប​នេះ​ធ្លាក់ខ្លួន​ដុនដាប​​បែបនេះ​ដែរ​ ​។​

    ​ចាំ​បាន​ថា​កាលពី​ជាង​ ​១០​ឆ្នាំមុន​ ​បូរ​ ​វិចិត្រ​ ​មានឈ្មោះបោះសំឡេង​មិនធម្មតា​ជាពិសេស​ក្នុង​បទ​ ​«ប៊ិះស៊យ​» ដែល​សូម្បី​កូនក្មេង​ក៏​ចេះ​បទ​របស់​លោក​ផង​ដែរ​កាលសម័យនោះ  ​៕​

    ដោយ៖​ សុខះ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី