ពេលឃើញ ​ខាត់​ ​វ៉ៃ​ហាំង​ និងស៊ិន​ ​យូ​ប៊ី​ន ថត ​Pre​ ​Wedding បែបនេះមើលទៅ ​ពិតជា​គួរ​ឱ្យ​ស្រលាញ់ណាស់!!

60206
  • ​ក្រោយពី​សារភាព​ពី​ចំណង​ស្នេហ៍​រវាង​អ្នកទាំងពីរនោះមក​ គេ​សង្កេតឃើញ​ទំនាក់ទំនង​របស់​តារា​មួយគូ​នេះ ​កាន់តែ​មាន​ភាព​ស៊ី​ជ​ម្រៅ​ឡើងៗ​ ​។​ ​យ៉ាងណា​មិញ កាលពីពេល​ថ្មី​ៗ​នេះ​ គេ​បានឃើញ​ ​ស៊ិន​ ​យូ​ប៊ី​ន​ ​និង​ ​ខាត់​ ​វ៉ៃ​ហាំង​ ​បង្ហាញមុខ​នៅក្នុង​ឈុត​ ​Pre​ ​Wedding​ ​មួយ​ ឃើញ​ហើយ​គួរ​ឱ្យ​ច្រណែន​ណាស់ រហូតធ្វើឱ្យ​អ្នកតាមដានសង្គមសិល្បៈមួយចំនួនបាន​លើកឡើង​ថា ​ចង់ឱ្យ​អ្នក​ទាំងពីរ​មាន​ថ្ងៃ​ល្អ​ឆាប់​ៗ​ដូចក្នុងរូបភាពនេះណាស់ ​។​

    ​យ៉ាងណា​ការ​ថត​ ​ ​Pre​ ​Wedding​ ​របស់​ ​ខាត់​ ​វៃ​ហាំង​ ​និង​ ​ស៊ិន​ ​យូ​ប៊ី​ន​ ​លើក​នេះ ​ក៏​មិន​ខុសពី​លើក​មុន​ដែរ​ គ្រាន់តែជា​ការ​ថត​ផ្សព្វផ្សាយពាណិជ្ជកម្ម​តែប៉ុណ្ណោះ​ ​។​ ​ទោះជា​យ៉ាងនេះ​ក្តី ​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឃើញ​តារា​សិល្បៈ​មួយគូ​នេះ​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ​ក្នុង​ពេល​ឆាប់​ៗ​ ព្រោះ​អ្នក​ទាំងពីរ​ជា​ដៃគូ​ស័ក្តិ​សម​គ្នាទាំងព្រម​មិនថា​ រូបសម្បត្តិ​ ​និង​ វ័យ​នោះ​ទេ​ ​។

    ​គេ​នៅចាំ​បាន​ថា​ មួយ​រយៈ​មុន​ ​ខាត់​ ​វៃ៉​ហាំង​ ​និង​ ​ស៊ិន​ ​យូ​ប៊ី​ន​ ​បាន​សារភាព​ថា ​ពួកគេ​ពិតជា​មាន​ទំនាក់ទំនង​ពិសេសនឹងគ្នា​ពិតមែន ​។​ ​ក្នុង​នោះ​គេបានកត់​សម្គាល់​ឃើញថា​ ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចំ​ណង​ស្នេហ៍​របស់​ ​ខាត់​ ​វៃ៉​ហាំង​ ​និង​ ​ស៊ិន​ ​យូ​ប៊ី​ន​ ​កាន់តែ​ផ្អែមល្ហែម ​តែ​យ៉ាងណា​ពួកគេ​មិនទាន់​គិតគូរ​រឿង​រៀបការ​នោះ​ទេ​ ​៕​

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី