Rabiot នឹងទទួលបានប្រាក់ឈ្នួលជិត ៨ លានដុល្លារ/១ឆ្នាំ បើចេញពី PSG ចូលរួមជាមួយ Juventus

6556
  • យោងតាមការសែត Calcio Mercato បានឱ្យដឹងថា កីឡាករ Adrien Rabiot ដែលជាខ្សែបម្រើឆ្នើមរបស់ក្លឹប Paris Saint-Germain នឹងទទួលបានប្រាក់ឈ្នួលចំនួន ៧ លានអឺរ៉ូ (៦,២ លានផោន ឬ ៧,៩ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់ការចុះកិច្ចសន្យាជាមួយក្លឹប Juventus ។

    កីឡាករសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំរូបនេះត្រូវបានគេភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុប ដូចជា ក្លឹបបិសាចក្រហម Manchester United និងក្រុមអ្នកមានបុណ្យ FC Barcelona ជាដើម ប៉ុន្តែចំណាប់អារម្មណ៍ក្រុមទាំងនោះត្រូវបានស្ងាប់ស្ងាត់ទៅវិញ ខណៈដែលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ( លីគកំពូលអ៊ីតាលី ) សេះបង្កង់ Juventus កំពុងតាមចរចាយ៉ាងស្អិតជាមួយខ្សែប្រើមរូបនេះ ។

    ក្លឹប Juventus នៅតែសង្ឃឹមថា ពួកគេនឹងអាចចុះហត្ថលេខានាំយកកីឡាករ Paul Pogba ពីក្លឹបយក្សអង់គ្លេស Manchester United នារដូវក្ដៅនេះ ប៉ុន្តែក្លឹបនេះក៏សង្ឃឹមផងដែរថា នឹងអាចចុះហត្ថលេខាលើកីឡាករ Rabiot បាន ដើម្បីយកមកពង្រីកតំបន់កណ្ដាលនារដូវកាលក្រោយនេះ ខណះក្លឹបយក្សអ៊ីតាលីមួយនេះហ៊ានផ្ដល់ប្រាក់ឈ្នួលដ៏ខ្ពស់កប់ពពកឱ្យកីឡាករ PSG រូបនេះ ប្រសិនបើរូបគេផ្ទេរមកកាន់ទឹកដីអ៊ីតាលី ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី