​ស្រីមួយចំនួនសុំខ្មាស់!! ប៉ុប​ពី បង្ហាញរូបប៉ុន្មាន​សន្លឹក​នេះ​មើលទៅ​ ពិតជា​ស្រស់​ស្អាត​ខ្លាំងណាស់​

20433
  • ​កាលពីពេលថ្មី​ៗ​នេះ ​គេមានការ​ចាប់អារម្មណ៍ ​និង ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ក្រោយពី​បានឃើញ​រូបថត​ជាច្រើន​សន្លឹក​របស់​ ​ប៉ុប​ពី​ ​នៅក្នុង​ឈុត​កូនក្រមុំ​ពណ៌ស​ដ៏​ស្រស់​ស្អាត​ ​។​ ​មានការ​សរសើរ​ថា ប៉ុបពី ​ពិតជា​ស្រស់​ស្អាត​ប្លែក​តែម្តង ​ដែល​ស្រី​ ​ល្មម​ៗ​សុំ​ខ្មាស់​ ​។

    ប៉ុប​ពី​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​សម្តែង​ភេទ​ទីបី​ ​ដែល​មាន​រូប​សម្រ​ស់ស្រស់​សោភា​មិនចាញ់​មនុស្ស​ស្រី​ ​ពិតប្រាកដនោះ​ទេ​ ​។​ ​ថ្មី​ៗ​នេះ​ ​ប៉ុប​ពី​ ​កំពុង​មាន​ហាងឆេង​ខ្ពស់​ក្នុង​ការ​ថត ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​សម្អាងការ​នានា​។​ ​យ៉ាងណា​មិញ ​ថ្មី​ៗ​នេះ​ ​ប៉ុប​ពី​ ​បាន​បង្ហាញ​រូបភាព​ជាច្រើន​ ដែល​មានការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​សម្រស់​ ​ប៉ុប​ពី​ ​លេចធ្លោថែម​មួយ​កម្រិត​ទៀត​ ​។​ ​មានការ​លើកឡើង​ថា​ សម្រស់​ ​ប៉ុប​ពី​ ​នៅតែ​ស្អាត​ និង ​ក្មេង​ជាង​មុន​ថែមទៀត​ អាច​និយាយបានថា ​រូបសម្រស់របស់នាង ​ស្រស់ស្អាត​មិនចាញ់​តារា​ភេទ​ទីបី​នៅ​ប្រទេស​ជិត​​ខាង​ឡើយ​ ។

    ពេលនេះ​ដែរ​ ​ប៉ុប​ពី​ ​កំពុង​រស់នៅ​យ៉ាង​មាន​ក្តីសុខ ​ជាមួយ​គូស្នេហ៍​របស់​នាង​ជា​បុរស​សង្ហា​វ័យក្មេង​ ​។​ ​ជា​រឿយ​ៗ​ពួកគេ​តែងតែ​បង្ហាញ​រូប​ភា​ពស្វី​ត​ស្វី​ត​មិនចាញ់​គូស្នេហ៍​ដទៃ​ទៀតឡើយ។​ ​ប៉ុប​ពី​ ​បានសម្រេច​ចិត្ត​ចំណាយ​ប្រាក់​ជាច្រើន​ដើម្បី​កែ​ភេទ​មក​ជា​ស្រី​ពិតប្រាកដ​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៅ​ប្រទេស​ថៃ ៕

    ដោយ៖​សុខះ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី