គួរឲ្យច្រណែនណាស់!! គង់ ច័ន្ទស្រីមុំ ជាមួយគ្រួសារអត់ខ្វល់អ្វីច្រើន គិតតែនាំគ្នាដើរលេងក្រៅប្រទេសយ៉ាងសប្បាយ

93954
  • នៅក្នុង​សង្គម​សិល្បៈ​អ្នកណា​មិនដឹងថា គ្រួសារ​តារា​សម្ដែង គង់ ច័ន្ទ​ស្រីមុំ គឺជា​គ្រួសារ​ដែល​រីករាយ និង មាន​សុភមង្គល ហើយ​ឱ្យតែ​ទំនេរ​ដៃ​ពី​ការងារ​បន្តិច គ្រួសារ​អ្នកសិល្បៈ​ខាងលើ​នេះតែង​តែកាន់​ដៃ​គ្នា​ធ្វើដំណើរ​កម្សាន្ត​ជារឿយៗ​មិន​ថា នៅ​ក្នុង ឬ​ ក្រៅប្រទេស​នោះទេ ។​

    ​និយាយ​ដល់​រឿង​ដំណើរ​កម្សាន្ត កាលពីពេលថ្មីៗ​នេះ គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា ជា​ស្វាមី ទើបតែ​នាំ​កូនស្រី​សំណព្វចិត្ត​របស់​ពួកគេ​ ទៅ​ដើរលេង​នៅ​ទឹកដី​ប្រទេស​សឹង្ហ​បុរី ដែល​ដំណើរ​កម្សាន្ត​លើក​នេះ​ ក៏​មិន​ខុសពី​ពេលកន្លងមក​ប៉ុន្មាន​ដែរ គ្រួសារ​អ្នកសិល្បៈ​មួយគូ​នេះ​បាន​ចាយ​ជីវិត​យ៉ាង​សប្បាយ​ហ៊ឺហារ បង្ហាញ​ពី​សេចក្ដីសុខ​ក្នុង​រង្វង់​គ្រួសារ​យ៉ាង​ពេញទំហឹង ។​

    ​ជា​រឿង​គួរឱ្យ​កោតសរសើរ​ ទោះបី​ជាមានការងារមមាញឹក​យ៉ាងណាក្តី  ក៏គង់ ច័ន្ទ​ស្រីមុំ និង ស្វាមី ក៏​មិន​ភ្លេច​ទុកចន្លោះ​ដើម្បី​បំពេញ​សេចក្ដី​សុខសម្រាប់​ក្រុមគ្រួសារ​តាមរយៈ​ការធ្វើដំណើរ​កម្សាន្ត​ដែរ ហើយ​រឹតតែ​មិន​ភ្លេច​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កូនស្រី​ថែមទៀត ៕

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី