កត្តាប្រាក់ខែដ៏ច្រើនលើសលុបរបស់ Neymar គឺជាឧបសគ្គចម្បងក្នុងការវិលត្រឡប់ទៅ Barcelona វិញ

7185

យោងតាមសារព័ត៌មាន Le 10 Sport បានឱ្យដឹងថា ការទាមទារដំឡើងប្រាក់ឈ្នួលរបស់ Neymar គឺជាឧបសគ្គចម្បងរវាងសមាជិកជម្រើសជាតិប្រេស៊ីលរូបនេះក្នុងការវិលត្រលប់ទៅកាន់ក្លឹបអ្នកមានបុណ្យ FC Barcelona វិញ ។

ការរំពឹងទុកទាក់ទងនឹងអនាគតរបស់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំកីឡាករ Neymar បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលដែលរបាយការណ៍បានបញ្ជាក់ថា ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររូបនេះមិនចង់បន្តអាជីពរបស់គាត់នៅក្នុងក្លឹបយក្សបារាំង Paris Saint-Germain ទៀតនោះឡើយ ។

ប៉ុន្តែក្រៅពីថ្លៃផ្ទេររបស់កីឡាកររូបនេះដែលនឹងស្ថិតនៅក្នុងចន្លោះពី ២០០ ទៅ ៣០០ លានអ៊ឺរ៉ូ (១៧៨-២៦៦ លានផោន / ២២៥-៣៣៨ លានដុល្លារ) ហើយបើទោះបីបូកបន្ថែម Ousmane Dembele ឬតាមវិធីផ្សេងទៀត គឺគ្មានបញ្ហាអ្វីនោះទេសម្រាប់នាំយកខ្សែប្រយុទ្ធរូបនេះ ក៏ប៉ុន្តែប្រាក់ឈ្នួលដ៏ច្រើនលើសលុបរបស់ Neymar បានជាបញ្ហាចោទធំសម្រាប់ក្រុមយក្សរបស់អេស្ប៉ាញមួយនេះ  ព្រោះពួកចំណាយប្រាក់ដ៏មហាសាលឱ្យទៅ Lionel Messi បាត់ទៅហើយក្នុងមួយឆ្នាំៗ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី