Dembele បានស្នើសុំឱ្យកាំភ្លើងធំ Arsenal ឱ្យចុះហត្ថលេខាលើខ្លួននៅរដូវក្ដៅខាងមុខនេះ

15955
  • អ្នកបង្កើតពាក្យចចាមអារ៉ាមសំខាន់ៗនៅប្រទេសអេស្ប៉ាញកាសែត Don Balon បានលើកឡើងថាកីឡាករវ័យ ២០ ឆ្នាំ Ousmane Dembele មានចំណាប់អារម្មណ៍ទៅលើការជួបជុំគ្នាវិញជាមួយ Aubameyang ។

    Image result for Ousmane Dembele

    បន្ទាប់ពីមានបញ្ហាជាច្រើននៅរដូវកាលនេះជាមួយនឹងរបួសសរសៃពួរកីឡាករ Dembele កំពុងស្វែងរកការចាកចេញពីកីឡាដ្ឋាន Camp Nou ។ ហើយយោងតាម Don Balon បានចុះផ្សាយថា គាត់មើលឃើញក្លឹបភាគខាងជើងទីក្រុងឡុងជាទិសដៅដ៏ល្អឥតខ្ចោះមួយ។ ការចូលរួមជាមួយ Arsenal នឹងអនុញ្ញាតឱ្យរូបគេជួបជុំជាមួយមិត្តរួមក្រុមចាស់របស់គេកាលលេងនៅ Dortmund គឺកីឡាករ Pierre-Emerick Aubameyang ។

    Image result for Ousmane Dembele

    Don Balon ក៏បានផ្តល់យោបល់ផងដែរថាក្លឹបហង្សក្រហម Liverpool ក៏អាចក្លាយជាក្លឹបមួយទៀតដែលចាប់អារម្មណ៍លើកីឡាករវ័យក្មេង Dembele នេះបើពួកគេបាត់បង់កីឡាករ Mohamed Salah នៅរដូវក្តៅខាងមុខនេះ ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី