ច្រៀងបទ “អ្នកម្តាយកំសត់” សុខៗធ្វើឱ្យកញ្ញា អ៊ីវ៉ា ស្រក់ទឹកភ្នែកអួលដើមករច្រៀងលែងចេញ ព្រោះនឹងម្ដាយខ្លាំងពេក(វីដេអូ)

59396
  • កាលពីថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានបង្ហាញមុខក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពមួយ «ចម្រៀងគ្រួសារខ្មែរ» ដោយរូបនាងបានបកស្រាយបទចម្រៀងយ៉ាងពីរោះជាច្រើនបទ ។

    យ៉ាងណាមិញអ្វីដែលគួរឱ្យភ្ញាក់ផ្អើលដែលធ្វើឱ្យមហាជននឹកស្មានមិនដល់នោះកញ្ញា អ៊ីវ៉ា បានចម្រៀងបទចម្រៀងមួយបទមានចំណងជើងថា “អ្នកម្តាយកំសត់” ដោយរូបនាងច្រៀងរហូតដល់ថ្នាក់អួលដើមក ។ ច្រៀងលែងចេញ ព្រោះតែរូបនាងក្តុកក្តួលនឹកម្តាយរបស់ខ្លួនខ្លាំងពេក ។

    គួររម្លឹកផងដែរថា បទចម្រៀង “អ្នកម្តាយកំសត់” នេះដែរគឺជាស្នារដៃនិពន្ធទំនុកច្រៀងដោយ កញ្ញា អ៊ីវ៉ា ផ្ទាល់ហើយអត្ថន័យក្នុងបទចម្រៀងនេះគឺសុទ្ធសឹងតែរៀបរាប់អំពីជីវិតពិតរបស់នាង និង អ្នកម្តាយជាទីស្រលាញ់ ដូច្នេះហើយទើបធ្វើឱ្យតារាស្រីស្រស់រូបនេះអួលដើមក ។ ច្រៀងលែងចេញក្រោយនឹករលឹកដល់អ្នកម្តាយរបស់ខ្លួនដែលទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕

    ទស្សនាបទចម្រៀងនេះទាំងអស់គ្នា៖

    អ្នកម្តាយកំសត់ – អ៊ីវ៉ា – ចម្រៀងគ្រួសារខ្មែរ FULL HD

    សូមអញ្ជើញទស្សនាបទ៖ អ្នកម្តាយកំសត់ច្រៀងដោយ៖ កញ្ញា អ៊ី វ៉ាផ្សាយផ្ទាល់តាមរយៈ facebook Page ចម្រៀងគ្រួសារខ្មែរ រៀងរាល់ រាត្រីថ្ងៃចន្ទ និងថ្ងៃសុក្រ ចាប់ពីម៉ោង8យប់ និងមានបង្ហោះនៅតាមឆានែលយូធូប "ចម្រៀងគ្រួសារខ្មែរ" កំរិតរូបច្បាស់ FULL HDយេីងខ្ញុំស្រលាញ់❤️️និងជឿជាក់💪លេីកម្ពុជា! 🇰🇭រួមគ្នាថែរក្សាសន្តិភាពនិងកាអភិវឌ្ឍន៍ជាតិយេីង!​ ថ្ងៃនេះថ្ងៃស្អែកកុំឳ្យមានគ្រោះថ្នាក់ចរាចរណ៍!គោរពច្បាប់ចរាចរណ៍ ជាពលរដ្ឋក្នុងសង្គម!សូមនិយាយថាទេ ចំពោះគ្រឿងញៀន!វប្បធម៌យើង! សង្គមជាតិយើង! គ្រួសារយើង!ឧបត្ថម្ភដោយ​ ក្រុមហ៊ុន​ ជីប​ ម៉ុង​ គ្រុប

    Posted by ចម្រៀងគ្រួសារខ្មែរ on Tuesday, June 18, 2019

    ដោយ៖នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី