ស្រីឡាង បង្ហោះវីដេអូនៃជីវិតចុងក្រោយរបស់ ពិសិដ្ឋ ដែលធ្វើឱ្យមហាជនស្រណោះទប់ទឹកភ្នែកហូរមិនបាន

59060
  • លោក ងួន កែវពេជ្រពិសិដ្ឋ ត្រូវបានគេទទួលដំណឹងថា បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៩ នេះបន្ទាប់ពីជំងឺមហារីក និង ជំងឺសួតដ៏កំណាចបានផ្តាច់យកអាយុជីវិតលោកទៅហើយ ដំណឹងមរណភាពរបស់តារារូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់លោកក្នុងនោះមានទាំងមិត្តសិល្បៈផងកើតក្តីក្តុកក្តួល និង សោកស្តាយយ៉ាងខ្លាំង ។

    បើងាកមកមើលតារាស្រី សាឡាត់ ស្រីឡាង ដែលគេស្គាល់ជាប្អូនស្រីរបស់តារារូបនេះវិញបានកើតទុក្ខក្រៀមក្រំ និង សោកស្តាយជាអតិបរមាចំពោះការបាត់បង់លោក ងួន កែវពេជ្រពិសិដ្ឋ ដែលបងប្រុសតែម្នាក់នេះ ។ ពេលនេះដែរពិធីបុណ្យសពរបស់លោក ងួន កែវពេជ្រពិសិដ្ឋ បាននឹងកំពុងរៀបចំធ្វើឡើងក្នុងវត្តសំបួរមាសម្តុំស្ពានដែកចម្ការដូង ។

    អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខណៈដែលលោក ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណៈភាពកាលពីព្រឹកមិញនេះ តារាស្រី សាឡាត់ ស្រីឡាង បានបញ្ចេញវីដេអូមួយបង្ហាញពី សកម្មភាពនៃជីវិតចុងក្រោយមួយចំនួនរបស់ ងួន កែវពេជ្រពិសិដ្ឋ លើបណ្តាញសង្គមធ្វើឱ្យមហាជនដែលបានឃើញហើយ កាន់តែនឹកស្រណោះដល់តារាចម្រៀងម្នាក់នេះកាន់តែខ្លាំងឡើង ព្រោះក្នុងវីដេអូនោះលោកបាននិយាយថា លោកឃ្លានរបស់ជាច្រើនតែមិនអាចញ៉ាំបាន ខ្លាចជំងឺធ្វើទុក្ខ ៕

    ចង់ដឹងថា បានបង្ហាញពីភាពក្តុកក្តួលយ៉ាងណាខ្លះនោះសូមចុចទស្សនាវីដេអូបង្ហោះដោយតារាស្រី សាឡាត់ ស្រីឡាង ដូចខាងក្រោម ៖

    វីដេអូបង្ហាញពីជីវិតចុងក្រោយរបស់លោក ងួន កែវេពេជ្រពិសិដ្ឋ

    វីដេអូបង្ហាញពីជីវិតចុងក្រោយរបស់លោក ងួន កែវេពេជ្រពិសិដ្ឋ ជាមួយប្អូនស្រី កាលនៅមានជីវិត មើលហើយក្តុកក្តួលបំផុត !Cradit : សាឡាត់ ស្រីឡាង

    Posted by POP FEED on Friday, June 21, 2019

    ដោយ៖នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី