
មានបុរសមិនតិចនាក់ទេដែលច្រណែនតារាកំប្លែង និង ចម្រៀង នាយចឺម ក្រោយពីបាននាយបង្ហាញរូបភាពស្និទ្ធស្នាលជាមួយតារាសម្តែងរូបស្រស់សាច់សខ្ចីម្នាក់ដែលត្រូវគេដឹងថាជាគូស្នេហ៍ថ្មី ក្រោយពីនាយបែកពីស្រីស្អាត អៀ ម៉េងលិ ។
ចុងក្រោយនេះគេតែងឃើញ នាយចឺម បង្ហាញរូបភាពស្វីតស្វីតជាមួយតារាសម្តែងរូបស្រស់ Je Far ដែលធ្វើឱ្យបុរសជាច្រើនច្រណែន និង នាយចឺម ដែលមានគូស្នេហ៍សុទ្ធតែជាស្រីស្អាត ។ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍ នាយចឺម កាន់តែផ្អែមល្ហែម យ៉ាងណាមិញថ្មីៗនេះ Je Far បានរៀបចំពិធីខួបកំណើតដោយមានការចូលរួមពីសំណាក់មិត្តភក្តិរួមជាមួយ នាយចឺម និង នាង អ៊ីត ដែលជាមីងរបស់ នាយចឺម ចូលរួមផងដែរ ។
យ៉ាងណាគេមិនទាន់ដឹងថាតើចំណងស្នេហ៍របស់ នាយចឺម និង ស្រីស្អាតរូបនេះរឹងមាំកម្រិតណា ? កន្លងមក នាយចឺម បានបែកបាក់ជាមួយគូស្នេហ៍សុទ្ធតែជាតារាសម្តែងរូបស្រស់ចំនួនពីរនាក់រួចមកហើយ ។ នាយចឺម និង គូស្នេហ៍ចាប់ផ្តើមស្គាល់គ្នាក្រោយពីពួកគេបានសម្តែងចម្រៀងរួមគ្នាក្នុងបទ សុំទោសប៊ិចសុំទោសសៀវភៅ ៕
ដោយ៖ សុខះ