ក្លឹបមួយមិនដែលលឺឈ្មោះនៅប្រេស៊ីល ចង់ខ្ចីជើង Sanchez ប៉ុន្តែត្រូវបាន Man Utd ទាត់ចោលភ្លាមៗ

6556

បើយោងតាមការចុះផ្សាយរបស់ការសែត Sport Witness បានឱ្យដឹងថា ក្លឹប Manchester United បានច្រានចោលការផ្តល់ជូនក្នុងលក្ខខ័ណ្ឌខ្ចីជើងកីឡាករ Alexis Sanchez ពីសំណាក់ក្លិប Palmeiras ។

ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់គេក្នុងរយៈពេល ៥ ខែនៅក្នុងជ័យជម្នះរបស់ក្រុមជម្រើសជាតិឈីលី លើក្រុមជម្រើសជាតិជប៉ុន ក្នុងលទ្ធផល ៤ ទល់នឹង ០ ក្នុងវគ្គចែកពូលនៃពានរង្វាន់ Copa America ដែលប្រទេសប្រេស៊ីលជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះ ខណះកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅអង់គ្លេសរូបនេះ គឺជាគោលដៅទី១ បំផុតរបស់កីឡដ្ឋាន Old Trafford ក្នុងការលក់រូបគេចេញនៅទីផ្សាដោះដូរកីឡាករនារដូវក្តៅនេះ ។

ខណះប្រភពខាងលើបានឱ្យដឹងថា ក្លឹបរបស់លីគកំពូលប្រេស៊ីលមួយ គឺក្លឹប Sociedade Esportiva Palmeiras បានបញ្ជាក់ពីការចាប់អារម្មណ៍របស់ពួកគេទៅលើ Alexis Sanchez  ក្នុងលក្ខខ័ណ្ឌខ្ចីជើង ប៉ុន្តែត្រូវបានក្លឹបបិសាចក្រហម Manchester United ទាត់ចោលសំណើរនោះភ្លាមៗ ព្រោះកាលទៅលេងទៅនោះអាចធ្វើឱ្យ Sanchez អស់អនាគត ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី