អីយ៉ាពេលនេះ ស្រី​ស្អាត​ ​ជា​ ​ម៉ា​រី​ ​កំពុងចាប់ផ្តើម​បង្ហាញ​ធៀប​ការ​របស់​ខ្លួ​នប​ណ្តើរៗ​ហើយ !!​

50475
  • ​ថ្មី​ៗ​នេះ​ស្រី​ស្អាត​ ​ជា​ ​ម៉ា​រី​ ​ចាប់ផ្តើម​បង្ហាញ​ធៀប​ការ​របស់​ខ្លួ​នប​ណ្តើរៗ​ហើយ​ ​។​ ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្ន​ក​គំា​ទ្រ ​ព្រោះ​ថា​ស្ងាត់​ៗ​ ​ជា​ ​ម៉ា​រី​ ​បាន​ប្រកាស​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ទាំង​វ័យ​នៅក្មេង​នៅ​ឡើយ​ ។​ ​

    ពិតជា​គួរ​ឱ្យ​សរសើរ ​បើ​ទោះបី​នៅ​រយៈពេល​ជាង​មួយ​ខែ​ទៀត​ទើបដល់​ថ្ងៃ​មង្គល​ក៏​ពិតមែន តែ​ ​ជា​ ​ម៉ា​រី​ ​ហាក់​មិន​លាក់លៀម​អ្វី​ទេ​ ​។​ ​ខុសពី​តារា​ខ្លះ​កៀក​ដល់​ថ្ងៃ​ទើប​ប្រកាស​ពី​ពេលវេលា​រៀបការ​ ​។​ ​ជា​ ​ម៉ា​រី​ ​បាន​ប្រកាស​យក​ថ្ងៃ​ខួ​បកំណើត​ជា​ថ្ងៃ​មង្គលការ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ ​ថ្ងៃអាទិត្យ​ទី​ ​០៤​ ​សីហា ​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​អាគារ​ ​L​ ​។​ ​

    ពេលនេះ​ដែរ​តារា​សម្តែង​រូប​នេះ​ក៏​ចាប់ផ្តើម​បង្ហាញ​ធៀប​កា​រប​ណ្តើរៗ​ហើយ​ ​។​ ​មានការ​បន្ថែម​ថា​ពេលនេះ​ ​ជា​ ​ម៉ា​រី​ ​បាន​រៀបចំ​រួច​រាល់​អស់ហើយ​សម្រាប់​ថ្ងៃ​ពិសេស​របស់​នាង​នៅតែ​ការ​ថតរូប​ ​Pre​ ​Wedding​ ​ប៉ុណ្ណោះ​ ​។ មានការ​លើកឡើង​ពីសំណាក់​អ្នកគាំទ្រ​ថា​គួរ​ឱ្យ​ស្តាយ​ណាស់​មិន​គួរ​ ​ជា​ ​ម៉ា​រី​ ​សម្រេចចិត្ត​រៀបការ​ទាំង​​វ័យក្មេង​បែបនេះ​ទេ​ ​។​ ​គេ​មិនទាន់​ដឹង​ច្បាស់​ថា​ក្រោយ​រៀបការ​ ​ជា​ ​ម៉ា​រី​ ​នៅ​បន្តការងារ​សិល្បៈ​ឬ​បែប​​ណា​ទេ​ ​?

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី