វិសាខា និងប្រកួតមិត្តភាពជាក្លឹប អង្គរថាយហ្គឺរ នៅសប្តាហ៍នេះ

14363

នាថ្ងៃចុងសប្តាហ៍នេះ ពោលគឺថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្លិបអាជីពចំនួន ២ ពោលគឺ វិសាខា និងអង្គរថាយហ្គឺរ បានធ្វើការណាត់គ្នាប្រកួតមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេស ក៏ដូចជាធ្វើតេស្ដសមត្ថភាពកីឡាករចំណូលថ្មីសម្រាប់ត្រៀមខ្លួននារដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅដើមខែ មីនា នេះ ខណៈការប្រកួតនេះធ្វើឡើងនៅលើវាលស្មៅនៃទីលាន ISF Feild នាវេលាម៉ោង ១៥:៣០ នាទី ស្របពេលដែលការប្រកួតនេះមិនមានការលក់សំបុត្រចូលទស្សនានោះទេ។

ATFC vs Visakha FC Friendly

សូមបញ្ជាក់ថា លីគកំពូលកម្ពុជារដូវកាល២០១៨នេះ នឹងត្រូវបើកសករាជថ្មីរបស់ខ្លួនហើយនៅដើមខែ មីនាខាងមុខនេះ ដោយ វិសាខា នឹងត្រូវទទួលស្វារគមន៍ក្រុម អគ្គិសនីកម្ពុជា ខណៈ អង្គរថាយហ្គឺរ ត្រូវទៅសួរសុខទុក្ខក្រុម ក្រសួងការពារជាតិ នាថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះដូចគ្នា៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី