
ករណីដ៏រន្ធត់មួយបានកើតឡើងដោយនៅព្រឹកព្រហៀមវេលាម៉ោង ៥ៈ០០ នាទីនាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នេះ ដោយអគារកម្ពស់ ៧ ជាន់មួយខ្នងដែលមានទីតាំងនៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ បានបាក់រលំលាន់សន្ធឹកគួរឱ្យខ្លាចបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
បើតាមសេចក្តីរាយកាណ៍បានឱ្យដឹងថា មានមនុស្សមួយចំនួនបានទទួលរងគ្រោះថ្នាក់ដោយការបាក់សង្កត់ និង ជាប់គាំងក្នុងគំនរអាគាររំលំបាក់នោះដែលភាគច្រើនគឺជាកម្មករ ។ ទោះជាយ៉ាងណានៅមិនទាន់មានព័ត៌មានរាយការណ៍លម្អិតពីចំនួនមនុស្សរងរបួសឬមានអ្នកស្លាប់ប៉ុន្មាននាក់នៅឡើយទេ ។
ខណះចំពោះករណីបាក់រលំអាគារនេះសមត្ថកិច្ចក្នុងតំបន់រដ្ឋបាលខេត្ត និង ក្រុមសង្គ្រោះកំពុងអន្តរាគមន៍យ៉ាងដុតដៃដុតជើងបំផុតដើម្បីស្វែងរក និង ជួយជនរងគ្រោះដែលកំពុងជាប់គាំងដោយការគាបក្នុងគំនរអាគារបាក់នោះ ៕
ដោយ៖ សំណាង