គ្រូ Roma ថា ក្រុមរបស់លោកមិនចតឡានក្រុងនោះទេពេលប៉ះ Barcelona

32382
  • គ្រូ​បង្វឹក​របស់ក្លឹប AS Roma លោក Eugenio Di Francesco បាន​និយាយ​ថា គាត់​នឹង​មិន​ចំណាយ​កម្លាំង​ទាំងអស់​ផ្តោត​លើ​ការ​បញ្ឈប់ Lionel Messi របស់ Barcelona ទេ ព្រោះ​កីឡាករ​របស់​ពួកគេ​សុទ្ធ​តែ​អាច​បង្ក​គ្រោះថ្នាក់​បាន​ទាំង​អស់។

    Related image

    ក្រុម Giallorossi (Roma) នឹង​ប៉ះ​ជាមួយ​ក្រុម Catalans (Barca) នៅ​ក្របខណ្ឌ UEFA Champions League វគ្គ​ប្រាំបី​ក្រុម​ចុង​ក្រោយ ដោយ​ត្រូវ​ធ្វើ​ការ​ប្រកួត​ជើង​ទី​មួយ​នៅ​ទឹក​ដី Camp Nou នៅ​ថ្ងៃ​ទី ៤ ខែ​មេសានេះ ​។ Barcelona ត្រូវបាន​គេ​ចាត់ទុក​ថា​មាន​ប្រៀប​ច្រើន​ជាង​សម្រាប់​ការ​ប្រកួត​នេះ ប៉ុន្តែ Di Francesco នឹង​មិន​ឲ្យ​កូន​ក្រុម​របស់​គាត់​មាន​ការភ័យ​ខ្លាច​ដោយ​សារ​សមត្ថភាព​របស់​គូប្រជែង​ឡើយ​។

    Image result for messi

    នៅពេល​ដែល​ត្រូវ​បាន​គេសួរ​ថា​តើ​ក្រុម​របស់​គាត់​នឹង​ផ្តោត​លើ​ការបិទ​តារា​ឆ្នើម Lionel Messi របស់ Barca ជា​ពិសេស​ជាង​គេ​ដែរ​ឬ​ទេនោះ Di Francesco បាន​ប្រាប់ Sky ថា៖ “ខ្ញុំមិន​បាន​និយាយ​អំពី​កីឡាករ​ណាម្នាក់​ជា​ពិសេស​នោះ​ទេ យើង​ត្រូវតែ​បញ្ឈប់​កីឡាករ​ទាំងអស់​របស់ Barcelona”។

    Image result for barcelona

    “ពួកគេ​មាន​កីឡាករ​ដ៏​ឆ្នើម​បំផុត​នៅ​លើ​លោក ហេតុនេះ​ហើយ​ទើប​យើង​ត្រូវតែ​ផ្តោត​ជាសំខាន់​លើ​កីឡាករ​រូប​នោះ ទោះ​បីនេះ​មិនមែន​មាន​ន័យ​ថា យើង​ត្រូវ​ដាក់​កីឡាករ​ណា​ម្នាក់ឲ្យ​តាម​បិទ Messi ក៏​ដោយ ។ សម្រាប់​អ្នក​គាំទ្រ ខ្ញុំចង់​និយាយ​ថា​យើង​អាច​ធ្វើ​បាន យើង​ត្រូវតែ​គោរព Barcelona តែ​មិនមែន​ត្រូវ​ខ្លាច​ពួក​គេ​នោះ​ទេ​” ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី