
អ្នកប្រើប្រាស់ Facebook នៅក្នុងប្រទេសហុងគ្រីបានរាយការណ៍ថា គណនីរបស់ពួកគេត្រូវបានលុបចោលដោយគ្មានការជូនដំណឹង និង ប្រាប់ពីមូលហេតុអ្វីឡើយ ។ មនុស្សរាប់រយនាក់បានចូលទៅក្នុងបណ្តាញសង្គម Twitter ដើម្បីតវ៉ាអំពីបញ្ហានេះដែលគណនីប្រើប្រាស់ Instagram មួយចំនួនរបស់ពួកគេក៏ចូលមិនបានផងដែរ ។
បើតាមសារព័ត៌មាន The Indepedent ដែលបានទាក់ទងសុំការបកស្រាយពី Facebook ពីមូលហេតុនេះបានឱ្យដឹងថា បញ្ហានេះទំនងជាកើតមានឡើងតាំងពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះមកម្ល៉េះ។ អ្នកវិភាគខ្លះបានយល់ឃើញថា វាទំនងជាបណ្តាលមកពីមានការវាយប្រហារ និង រិះគន់ផ្នែកនយោបាយដល់គណបក្សប្រឆាំងនៅក្នុងប្រទេស ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានឱ្យដឹងថា ខ្លួនបានទទួលសារជូនដំណឹងថា រាល់ការរំលោភលក្ខខណ្ឌនៃការប្រើប្រាស់ណាមួយនៃគណនីរបស់ Facebook និងកម្មវិធីមួយចំនួនដែលជាប់ទាក់ទងគ្នានឹងមានបញ្ហាមិនអាចបន្តការប្រើប្រាស់បានឡើយ ៕
ដោយ៖ បូណា