ប្រទេសហ្វីលីពីន បានប្រកាសថ្ងៃដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ 5G របស់ Huawei ជាផ្លូវការហើយ

12514

ក្រុមហ៊ុនទូរគមនាគមន៍ធំមួយរបស់ហ្វីលីពីន Globe Telecom Philip បានប្រកាសជាផ្លូវការ នូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ 5G នៅខែក្រោយ (ខែកក្កដា) ឆ្នាំ ២០១៩ ខាងមុខនេះ ។

យោងតាមការប្រភពពីសារព័ត៌មាន CNA បានគូសបញ្ជាក់ថា ប្រទេសដែនកោះក្នុងតំបន់អាស៊ានមួយនេះនឹងក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសេវា 5G ដោយប្រើប្រាស់បច្ចេកវិទ្យាទាំងស្រុងរបស់ក្រុមហ៊ុនក្រុមហ៊ុន Huawei ។ សម្រាប់តំបន់ដែលនឹងមានសេវា 5G មុនគេនៅហ្វីលីពីន គឺតំបន់ Pasing (ទីក្រុង Pasing) ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ទីក្រុងធំ គឺ Metro Manila ព្រមទាំងបន្តដល់ខេត្ត ២ ទៀត គឺខេត្ត Cavite និងខេត្ត Bulacan ប្រទេសក្នុងប្រទេសហ្វីលីពីន ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី