ជូនពរឱ្យស្រឡាញ់គ្នា!! ស្រីស្អាត អាលីហ្សា បានចូលរោងជ័យជាមួយបុរសសង្ហារខ្មែរអាមេរិកកាំង នាព្រឹកនេះហើយ

21060

តារាសម្តែង អាលីហ្សា បានចូលរោងការទៅតាមប្រពៃណីខ្មែរនាថ្ងៃទី ២២ ខែមិថុនានេះ ដោយមានការចូលរួមសាទរពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន ។ មានការសរសើរពីសំណាក់អ្នកចូលរួមថា អាលីហ្សា ស្រស់ស្អាតខ្លាំងណាស់ក្នុងឈុតកូនក្រមុំជាពិសេសស័ក្តិសមជាមួយកូនកំលោះតែម្តង ។

ពិធីរៀបការរបស់ អាលីហ្សា ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រអាគារ L ដែលមានការចូលរួមសាទរពីសំណាក់មិត្តភក្តិជាច្រើនដូចជា ទឹម រដ្ឋា ពៅ លីដា ពៅ ពិសិដ្ឋ លី ចាន់សីហា ញឹម ចាន់ថន អោក សុម៉ាវត្តី និងលោក រតនៈ វិសិដ្ឋ ជាដើម ។ សម្រាប់ពិធីជប់លៀងនាល្ងាចនេះ អាលីហ្សា បានអញ្ជើញភ្ញៀវប្រមាណជា ៧០ តុ ដែលមានទាំងភ្ញៀវជាអ្នកក្នុង និង ក្រៅសិល្បៈចូលរួម ។ តាមគម្រោងក្រោយរៀបការ អាលីហ្សា នឹងត្រូវចាកចេញទៅរស់នៅប្រទេសអាមេរិកជាមួយលោក លី ឃាំង ជាស្វាមីដែលពេលនេះនាងរង់ចាំតែទិដ្ឋាការធ្លាក់មកប៉ុណ្ណោះ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី