មានកូនមួយហើយក្ដី តែ ប៊ីរីយ៉ា នៅស្រស់ស្អាតខ្លាំង ហើយបើងាកទៅមើលកូនស្រីវិញឃ្យូតលើសម្ដាយទៅទៀត

122293
  • ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្ដែងស្រីដ៏ស្រស់ស្អាតអ្នកនាង ប៊ីរីយ៉ា មានកូនស្រីមួយទៅហើយតែសម្រស់របស់នាងវិញនៅតែស្អាតព្រមទាំងកាន់តែមានប្រជាប្រិយភាពខ្លាំងថែមទៀតផងទៅលើអាជីពជាអ្នកសម្ដែងរបស់ខ្លួន ។  ជាមួយគ្នានេះដែរបើងាកទៅមើលសម្រស់របស់កូនស្រីនាងដែលតែងតែបង្ហោះនៅលើគណនីហ្វេសប៊ុកនាពេលកន្លងមកទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

    ជាក់ស្ដែងកាលពីពេលថ្មីៗនេះដែរ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រីកូនកាត់អ្នកនាង ប៊ីរីយ៉ា បានបង្ហោះរូបភាពជាច្រើនពីកូនស្រីរបស់នាងជាមួយនឹងសក់ខ្លី ។ ក្នុងនោះផងដែរបើផ្អែកទៅលើការបង្ហោះនោះគេសង្កេតឃើញថា កូនស្រីរបស់អ្នកនាង ប៊ីរីយ៉ា ដែលជាតារាសម្ដែងស្រីមានមុខមាត់កូនកាត់រូបនេះបានបង្ហោះពីម៉ូតសក់ខ្លីថ្មី ដែលកូននាងទើបតែនឹងកាត់នោះមើលស្អាតខ្លាំងមិនចាញ់កូនតារាបរទេសនោះទេ ធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍រហូតដល់អ្នកប្រើបណ្ដាញសង្គមលាន់មាត់សរសើរគ្រប់ៗគ្នាថា ប៉ុណ្ណឹងសោះស្អាតទៅហើយចុះទម្រាំពេញក្រមុំទៀតនោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី