
កុមារកម្ពុជា Kasidef Vasunan បានហ្វឹកហាត់នៅ Barcelona រយៈពេល ៥ ថ្ងៃចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។ ចំណុចគួរឲ្យកត់សម្គាល់កុមារកម្ពុជារូបនេះអាចនិយាយបាន ៤ ភាសា។
អ្នកស្រី ពុធ ធីតា ម្ដាយរបស់ Kasidef Vasunan បានឲ្យដឹងថា កូនប្រុសរបស់ខ្លួនអាចនិយាយបាន ៤ ភាសាគឺ អេស្ប៉ាញ ថៃ ខ្មែរ និង អង់គ្លេស។ យុវជនទើបអាយុ៩ឆ្នាំមានបំណងប្រាថ្នាចង់ក្លាយជាកីឡាករបាល់ទាត់ ជាពិសេសចង់ក្លាយជាកីឡាករបាល់ទាត់ក្លឹប FC Barcelona របស់ប្រទេសអេស្ប៉ាញតែម្តង។ ចំណុចទាក់ទងអនាគតចង់ឲ្យកូនលេងឲ្យជម្រើសជាតិកម្ពុជា ឬយ៉ាងណានោះ អ្នកស្រីនៅមិនទាន់ដឹងឡើយ ព្រោះអាស្រ័យលើការសម្រេចចិត្តរបស់ Kasidef Vasunan។
Kasidef Vasunan ជាកីឡាករថ្នាលយុវជនរបស់បឹងកេត ដែលទទួលការបង្ហាត់ផ្ទាល់ពីលោក Idowu Oloyede ដែលជាអតីតកីឡាកររបស់ Khmer Empire (ភ្នំពេញក្រោនបច្ចុប្បន្ន) និងជាគ្រូថ្នាលរបស់បឹងកេតបច្ចុប្បន្ន៕
ដោយ៖ Dara Hunii