
នៅមុនបើករដូវកាលថ្មីមកដល់ក្លឹប Real Madrid ដែលមានលោក Zinedine Zidane ជាគ្រូបង្វឹកបានចំណាយទឹកប្រាក់យ៉ាងច្រើនសម្បើមដើម្បីទិញកីឡាកររួចហើយ ដោយក្នុងនោះមានដូចជា Eden Hazard , Eder Militao, Ferland Mendy និងកីឡាករ Luka Jovic ។ ប៉ុន្តែមើលទៅលោក Zidane ប្រហែលមិនទាន់ចង់បញ្ឈប់ត្រឹមនេះទេ ដោយលោកចង់បានកីឡាករម្នាក់ទៀតដែលអាចជាកីឡាករ Paul Pogba ឬ Neymar បាន ។
ប៉ុន្តែនៅពេល Pogba ហាក់មានភាពស្មុកស្មាញក្នុងការប្តូរក្លឹបលោក Zidane បានក៏បង្វែរការចាប់អារម្មណ៍ទៅរក Neymar វិញ ។ កីឡាករ Neymar ដែលត្រូវបានក្លឹប PSG បានដាក់តម្លៃខ្លួនដល់ទៅ ៣០០ លានអឺរូ ព្រោះខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានផ្ទេរពីក្លឹប Barcelona ទៅកាន់ក្លឹប PSG ក្នុងតម្លៃដល់ទៅជិត ២០០ លានផោនឯណោះ ដែលជាតម្លៃបំបែកកំណត់ត្រាផ្ទេរថ្លៃបំផុតលើពិភពលោក ។ ខណះផែនការដែល Real Madrid ចង់ដោះដូរជាមួយក្លឹប PSG គឺការផ្តល់ប្រាក់ ១១៥ លានផោន បូកជាមួយនិងកីឡាករ ២ នាក់ទៀតរបស់ក្លិប Real Madrid ជាថ្នូរដូចយក Neymar មកវិញ ។ ដោយកីឡាករ ២ នាក់នោះគឺ James Rodriguez និងកីឡាករ Gareth Bale ។
គេនៅមិនទាន់ដឹងថាតើនេះជាដំណឹងដើម្បីគ្រាន់តែតម្លើងតម្លៃខ្លួនរបស់ Neymar ឬយ៉ាងណានោះទេ ព្រោះបើយើងតាមរបាយាយការណ៍ជាច្រើនបាននិយាយថា Paris Saint-Germain ពិតជាមានឆន្ទៈចង់តែលក់កីឡាករ Neymar ឱ្យបានឆាប់ៗ ខណះក្លឹប Barcelona ក៏ដូចជាគ្មានការទាក់ទងផ្ទាល់ទៅកាន់ PSG ដែរ ។ Neymar ពេលនេះកំពុងតែរុំព័ទ្ធដោយរឿងអាស្រូវប្រើហិង្សាលើស្ត្រីភេទ ហើយគេក៏កំពុងក្លាយជាផ្ទាំងស៊ីបនៃការចំអកពីមជ្ឈដ្ឋានមួយចំនួនដោយសារតែបញ្ហារបួសក្នុងពេលមានការប្រកួតធំៗ ដូចជាពេលនេះក្រុមជម្រើសជាតិប្រេស៊ីល កំពុងបំពេញបេសកកម្មក្នុងពានរង្វាន់ Copa America ប៉ុន្តែ Neymar បែរជារបួសមិនអាចចូលជួយក្រុមទៅវិញ ៕
ដោយ៖ តារា