De Ligt ចង់ទៅតាមសំណើររបស់ Ronaldo ខណះ Juventus បានត្រៀមលុយធំដើម្បីនាំយកកីឡាកររូបនេះ

7668

ក្លិប Juventus មានជំនឿចិត្តកាន់តែខ្លាំងឡើងថា ពួកគេអាចយកឈ្នះក្នុងការប្រកួតប្រជែងក្នុងការចុះហត្ថលេខាលើ Matthijs de Ligt ខណះពួកគេកំពុងត្រៀមដាក់សំណើរដេញថ្លៃក្នុងកញ្ចប់ទឹកប្រាក់ ៧០ លានអឺរ៉ូ ( ៦៣ លានផោន / ៨០ លានដុល្លារ) ដើម្បីឆក់យកតារាវ័យរូបនេះពីក្លឹប AFC Ajax ។

មួយរយះចុងក្រោយខ្សែការពារវ័យ ១៩ ឆ្នាំសញ្ជាតិហូឡង់រូបនេះ បានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបកំពូលៗនៅតំបន់អឺរ៉ុប ក្រោយពីជួយឱ្យក្រុមយក្សហូឡង់ Ajax បង្ហាញទម្រង់ល្អស្ទើរមិនគួរឱ្យជឿ ដោយប្រមូលពានទាំងអស់នៅក្នុងស្រុក ( ប្រទេសហូឡង់ ) ហើយអ្វីកាន់តែពិសេសនោះគឺរូបគេជារបងការពារដ៏រឹងមាំក្នុងការជួយឱ្យ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នារដូវកាល ២០១៨/២០១៩ នេះ ដោយបានទម្លាក់ក្រុមខ្លាំងដូចជា ក្រុមការពារតំណែងជើងឯក Real Madrid ( វគ្គ ១៦ ក្រុមចុងក្រោយ ) និងជើងឯកអ៊ីតាលី Juventus ( វគ្គ ៨ ក្រុមចុងក្រោយ ) ។

បើនិយាយពីក្រុមយក្សដូចជា ក្លឹប Manchester City, Barcelona , Paris Saint-Germain និងក្លឹប Real Madrid សុទ្ធសឹងតែចង់ចុះហត្ថលេខាលើ De Ligt យ៉ាងខ្លាំងនារដូវកាលក្ដៅនេះ ខណះមានប្រភពខ្លះបាននិយាយថា រូបគេកំពុងពិចារណាលើការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី បើតាមរបាយការណ៍ចុងក្រោយបំផុត បានឱ្យដឹងថា Juventus មានភាគរយខ្ពស់ជាងគេក្នុងការនាំយកខ្សែការពារដ៏ឆ្នើមរូបនេះទៅកាន់កីឡដ្ឋាន Allianz នារដូវក្ដៅនេះ ។ បើតាមរបាយការណ៍ កត្តាដែលធ្វើឱ្យ De Ligt ងាកចាប់អារម្មណ៍ចង់ផ្ទេរទៅលេងនៅទឹកដីអ៊ីតាលី នោះគឺព្រោះដោយសារ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បបួលរូបគេមកលេងជាមួយខ្លួននារដូវកាលថ្មីនេះ ក្រោយពីជួយឱ្យព័ទុយហ្គាល់ ផ្ដួល ហូងឡង់ លើកពាន Nations League កាលពីថ្មីៗនេះ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី