មិនទាន់បានតាំងលេងផង Hazard ត្រូវបានគេព្យាករណ៍ថា នឹងមិនអាចជោគជ័យដូច Ronaldo ឡើយ

31831
  • Eden Hazard ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យមួយរូបដែលនឹងអាចទទួលជោគជ័យនៅ Real Madrid បាន ក៏ប៉ុន្តែប្រសិនបើគេចង់យកខ្លួនទៅប្រៀបធៀបនឹងកីឡាករ Cristiano Ronaldo នៅក្នុងក្លឹបយក្សមួយនេះ នោះវាមានន័យថា រូបគេបានបរាជ័យរួចទៅហើយ ។

    គ្រប់គ្នាសុទ្ធតែអាចមើលឃើញហើយថា រហូតមកដល់ពេលនេះ វាមានរយៈពេលជាង ១០ ឆ្នាំហើយ ក្រោយការចាកចេញរបស់កីឡាករ Cristiano Ronaldo ពី Manchester United ប៉ុន្តែក្លឹបដែលមានរហ័សនាមបីសាចក្រហមមួយនេះ នៅតែមិនទាន់រកបានអ្នកមកជំនួសម្ចាស់ពានរង្វាន់ Ballon D’or ចំនួន ៥ សម័យកាលរូបនេះបាននៅឡើយ ។

    ពេលខ្លះខ្លាចតែ Hazard ទទួលបានការស្អប់ខ្ពើមពីសំណាក់អ្នកគាំទ្ររបស់ក្លិប Real Madrid ផងទេ ពេលដែលរូបគេមិនអាចធ្វើបានល្អដូចកីឡាករ Ronaldo នោះ ។ ជាការពិតណាស់អ្នកគាទ្ររបស់ក្លឹប Real Madrid មិនសូវពូកែអត់ធ្មត់ប៉ុន្មានទេ ហើយពេលនេះពួកគេកំពុងសំឡឹងមើលអ្នកថ្មី ដែលត្រូវមកជំនួសអវត្តមានរបស់កីឡាករ Cristiano Ronaldo ពីក្លឹបនេះ ។ ក៏ប៉ុន្តែការពិតនៅតែជាការពិតក្នុងលោកនេះមិនអាចមានកីឡាករណា (លើកលែងតែកីឡាករ Messi) អាចធ្វើបានដូច Cristiano Ronaldo នោះឡើយ ។ ជារួម Hazard អាចនឹងលេងនៅក្លឹបនេះពីរបីឆ្នាំរួចក៏ផ្ទេរទៅក្លឹបថ្មីផ្សេងទៀតក៏ថាបាន ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី