វិរះបុរសបារាំង៖ Pogba បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការផ្លាស់ទៅកាន់ Real Madrid ឆាប់ៗនេះ

12513
  • Paul Pogba បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការផ្លាស់ទៅកាន់ក្លឹប Real Madrid នេះបើតាមការអះអាងរបស់វិរះបុរស បារាំង និង អធិរាជស លោក Christian Karembeu ស្របពេលដែលខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester United កំពុងទទួលចំណាប់អារម្មណ៍ពីកីឡដ្ឋាន Santiago Bernabeu នារដូវក្ដៅនេះ ។

    ប្រភពដែលជិតស្និទ្ធជាមួយនឹង Real Madrid បានបង្ហាញថា កីឡាករដែលឈ្នះពានរង្វាន់ FIFA World Cup រូបនេះគឺជាគោលដៅដ៏សំខាន់បំផុតរបស់ពួកគេនាទីផ្សាដោះដូរកីឡាករនេះ ។ បើទោះបីពួកគេបានបញ្ចប់លើការចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយកីឡាករឆ្នើមជាច្រើនដូចជា Eden Hazard, Luka Jovic និង Ferland Mendy ជាដើមក៏ដោយ ក៏ប៉ុន្តែពួកគេនៅតែចិញ្ចឹមចិត្តចង់តារាឆ្នើមបន្ថែមទៀត ។

    ខណះអតីតតារាបាល់ទាត់របស់ក្លឹប Real Madrid លោក Christian Karembeu ជឿជាក់ថា Pogba ត្រៀមរួចរាល់ហើយសម្រាប់ការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញនៅរដូវក្ដៅនេះ ដោយលោកបានបញ្ជាក់ថា៖ ” គាត់ (Pogba) គឺជាកីឡាករដ៏អស្ចារ្យ ហើយ Zizou ( លោក Zinedine Zidane ) ស្គាល់គាត់តាំងពីក្លឹប Juventus មកម្លេះ ។ គាត់ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ម៉ាឌ្រីដ បើទោះបីជាគាត់នឹងត្រូវបង្ហាញវាក៏ដោយ ។ តែអាវយឺតនោះមានសម្ពាធណាស់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី