Arturo Vidal បានបដិសេធលុយធំពីប្រទេសចិន ព្រោះចង់បន្តដង្ហើមរួមរស់ជាមួយ Barcelona

10959
  • Arturo Vidal គ្មានបំណងចង់ចាកចេញពីក្លឹប Barcelona នោះទេ បើទោះបីជាបានទទួលការផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្ទេរទៅលេងនៅក្នុងប្រទេសចិន ក៏ដោយ នេះបើតាមការចុះផ្សាយរបស់វិបសាយ Goal ។

    រដូវកាលដំបូងរបស់ខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិឈីលីវ័យ ៣២ ឆ្នាំ  Arturo Vidal នៅលើទីកដីប្រទេសអេស្ប៉ាញបានបញ្ចប់ទៅយ៉ាងល្អ ហើយក៏បានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបអ្នកមានៗនៅទ្វីបអាស៊ីផងដែរ ក៏ប៉ុន្តែអតីតកីឡាកររបស់ក្លឹបសេះបង្កង់ Juventus រូបនេះបានប្រាប់ទៅកាន់ភ្នាក់ងាររបស់គាត់ឱ្យបដិសេធរាល់ការផ្តល់ជូនទាំងអស់ ព្រោះរូបគេចង់បន្តរួមរស់ជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga បន្តទៀត ។

    សូមបញ្ជាក់ផងដែរថា Arturo Vidal បានផ្ទេរមកកាន់ទឹកដី Camp Nou កាលពីដើមរដូវកាល ២០១៨/២០១៩ មុន ពីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ខណះកិច្ចសន្យារបស់គាត់នៅក្នុងក្លឹប Barcelona មានសុពលភាពរហូតដល់ឆ្នាំ ២០២១ ឯណោះ និងបានបង្ហាញខ្លួនបានចំនួន ៥៣ ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់នៅរដូវកាលដំបូងនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី