លេងខ្លួនបែបសាមញ្ញៗទេ តែតារាស្រីថៃកំពុងល្បីនាង Wautier ស្រស់ស្អាតខ្លាំង នារីមួយចំនួនគួរយកគំរូតាម

24503

នាង Violette Wautier ដែលជាតារាស្រីកូនកាត់ថៃ – ប៊ែលហ្ស៊ិក កំពុងតែទទួលបានសន្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន ដោយសារតារាស្រីរូបនេះមានទាំងទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងការសម្តែង ហើយថែមទាំងមានសម្លេងដ៏ពីរោះក្រអួនក្រអៅអន្ទងចិត្តអ្នកស្តាប់ គ្រប់រូបទៀតផង ។

ក្រៅពីទទួលបានការគាំទ្រក្នុងវិស័យសិល្បៈហើយនោះ តារាស្រីរាងតូចច្រឡឹងវ័យ ២៥ ឆ្នាំរូបនេះក៏បានធ្វើអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួនរបស់នាងផងដែរ ។ ជាទូទៅសង្កេតឃើញថា Violette ចូលចិត្តលេងខ្លួនបែបសាមញ្ញៗស្លៀក ខោខូវប៊យ ឬ ខោរលុងៗ ជាមួយអាវយឺត ឬ អាវខ្លីៗជាដើម។ ស្ទាយ៍ទាំងនោះពិតជាស្រស់ស្អាត និង ទាន់សម័យខ្លាំងណាស់ ។ មិនត្រឹមតែប៉ុណ្ណោះ ស្ទាយ៍ស្លៀកពាក់របស់នាងភាគច្រើនត្រូវបានអ្នកគាំទ្រនារីៗយកធ្វើជាគំរូលេងខ្លួនតាមនាងមិនតិចនោះទេ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី