តើ Jurgen Klopp ទៅដឹកនាំក្លឹបយក្ស Bayern München ?

10256
  • ភ្នាក់​ងារ​របស់ Jurgen Klopp លោក Marc Kosicke បាន​អះអាង​ថា ភ្ញៀវ​របស់​គាត់​ពិត​ជាស័ក្តិសម​ធ្វើ​ជា​គ្រូ​បង្វឹក​របស់ Bayern München ណាស់ ប៉ុន្តែ​គាត់​មិន​គិតថា​វា​នឹង​អាច​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ឡើយ​។

    Image result for Marc Kosicke

    Kosicke បាន​ប្រាប់​ទូរទស្សន៍ Sport1 ថា៖ ” Klopp នៅ​ជាប់​កុងត្រា​រហូត​ដល់​ឆ្នាំ ២០២២ ហើយ​ខ្ញុំ​គិត​ថា ការងារ​របស់​គាត់​មិនទាន់​បញ្ចប់​នៅ​ឡើយ​ទេ​នៅ Liverpool នោះ ទោះបី​ជាគាត់​ទទួល​ស្គាល់​ថា ការមិន​បាន​ឈប់​សម្រាក​នៅ​រដូវរងា​នៅ​ក្រប​ខណ្ឌ Premier League ពិតជា​ធ្វើ​ឲ្យ​ខាត​ពេល​ក្នុង​ជីវិត​របស់​អ្នក​ក៏​ដោយ ​”។

    Image result for Marc Kosicke

    “ការ​ដឹកនាំ​ក្លឹប​ធំៗ​នៅ​ទ្វីប​អឺរ៉ុប​មិនមែន​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​អ្វីគ្រប់​យ៉ាង​ត្រូវតែ​ស៊ី​ចង្វាក់​គ្នា​។ ពិត​ណាស់ Bayern កំពុងតែ​ស្វែងរក​គ្រូ​បង្វឹក​នៅ​រដូវ​ក្តៅ​នេះ ប៉ុន្តែ Jurgen នៅ​ជាប់​កុងត្រា​យូរ​ទៀត។ នៅ​ពេល​នេះ Jurgen មិន​បាន​គិត​ពីការ​ដឹកនាំ​ក្រុមផ្សេង​ក្រៅ​ពី​ក្រុម​ហង្ស​ក្រហម​ឡើយ​។ គ្មាន​គ្រូ​បង្វឹក​រួបណា​នៅ​លើ​លោក​នេះ​ដែល​ល្បី​ជាង​ក្លឹប​ឡើយ​។ ជា​ទូ​ទៅ ក្លឹប​តែងតែ​ល្បីជាង​ជានិច្ច​។ Jurgen មិនមែន​ល្បី​ខ្លាំង​ដល់​ថ្នាក់​មិនអាច​ដឹក​នាំ Bayern Munich បាន​ទេ ហើយ Bayern Munich ក៏​មិនមែន​ជា​ក្លឹប​ធំពេក​ដែល​គាត់​មិន​អាច​ដឹកនាំ​បាន​ដែរ​។ គាត់​ពិតជា​អាច​ដឹកនាំ​ក្រុម​បាន​យ៉ាង​ល្អ​នៅ​ទី​នោះ​។ Bayern និង Klopp គឺជា​គូ​ដែល​ស័ក្តិ​សម​នឹង​គ្នាណាស់ ប៉ុន្តែ​វា​មិនមែន​ជា​ជម្រើស​នៅ​ពេល​នេះ​ទេ”។

    Image result for Marc Kosicke

    លោក Kosicke បាន​បង្ហើប​ឲ្យ​ដឹង​ថា Klopp ស្គាល់​ប្រធាន​ក្លឹប Bayern Munich លោក Uli Hoeness យ៉ាង​ជិត​ស្និទ ហើយ​ថា​អតីត​គ្រូ​បង្វឹក​របស់ Dortmund តែងតែ​មាន​ជម្រើស​ក្នុងការ​ធ្វើការ​ឲ្យ​ក្លឹប​នោះ ប៉ុន្តែ​មិនទាន់​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ណាមួយ​ស្តី​អំពីការ​ទៅ​ដឹក​នាំក្រុម​ចាស់​វិញ​តាម​រយៈ​ទំនាក់​ទំនង​របស់​ពួក​គេ​នៅ​ឡើយ​ទេ​។

    Related image

    Klopp បាន​ដឹក​នាំ Liverpool តាំង​ពី​ឆ្នាំ ២០១៥ នៅពេល​ដែល​គាត់​ចូល​កាន់​តំណែង​ជំនួស Brendan Rodgers ។ គាត់​បាន​ដឹកនាំ​ក្រុម​ហង្ស​ក្រហម​ឲ្យ​ជាប់​ចំណាត់​ថ្នាក់​ទី ៤ ក្នុង​រដូវកាល Premier League លើក​ដំបូង​របស់​គាត់ ហើយ​បច្ចុប្បន្ន​នេះ​ពួកគេ​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ៣ ក្នុង​តារាង​ឆ្នាំ ២០១៧/១៨ ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី