កំពូលរថយន្តអគ្គីសនីទាំង ១០ ម៉ូដែល ដែលសាកមួយពេញម្ដងជិះបានឆ្ងាយបំផុតក្នុងលោក

51178
  • ឱ្យតែនិយាយអំពីរថយន្តអគ្គិសនី គេនឹងនឹកឃើញដល់សំណួរថា តើវាបើកបរបានប៉ុន្មានគីឡូម៉ែត្រពេលសាកពេញម្ដង ទើបអស់ថាមពល? នេះជាសំណួរចាក់ដោតមួយ ប៉ុន្តែបច្ចុប្បន្នរថយន្តអគ្គិសនីត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែល្អឡើងៗហើយ ទាំងភាពសុខស្រួល, កម្លាំង , ដំណើរការ និងបច្ចេកវិទ្យា ជាដើម ។

    ខណះខាងក្រោមនេះ គឺជារថយន្តអគ្គិសនីទាំង ១០ ម៉ូដែល ដែលសាកភ្លើងមួយពេញអាចបើកបរបានឆ្ងាយបំផុត៖

    ១០/ រថយន្ត Audi E-Tron

    រថយន្តនេះប្រើអគ្គុយកម្លាំង ៩៥ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៣០ គីឡូម៉ែត្រ

    ៩/ រថយន្ត Nissan Leaf Plus

    Nissan Leaf Plus ប្រើអគ្គុយកម្លាំង ៦២ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៦០ គីឡូម៉ែត្រ

    ៨/ រថយន្ត Jaguar I-Pace

    វាប្រើប្រាស់អគ្គុយកម្លាំង ៩០ គីឡូវ៉ាត់ម៉ោង សាកភ្លើងមួយពេញអាចបើកបានចម្ងាយ ៣៧៥ គីឡូម៉ែត្រ

    ៧/ រថយន្ត Chevrolet Bolt EV

    រថយន្តនេះប្រើកម្លាំង ៦០ គីឡូវ៉ាត់ម៉ោង សាកភ្លើងពេញអាចបើកបានចម្ងាយ ៣៨០ គ.ម

    ៦/ រថយន្ត Kia Niro EV

    Kia Niro EV ប្រើកម្លាំង ៦៤ គីឡូវ៉ាត់ម៉ោង សាកភ្លើងពេញអាចបើកបាន ៣៨៥ គីឡូម៉ែត្រ

    ៥/ រថយន្ត Kia Soul EV

    ប្រើកម្លាំង ៦៤ គីឡូវ៉ាត់ម៉ោង សាកភ្លើងពេញអាចបើកបាន ៣៩០ គីឡូម៉ែត្រ

    ៤/ រថយន្ត Hyundai Kona EV

    ប្រើកម្លាំង ៦៤ គីឡូវ៉ាត់ម៉ោង សាកភ្លើងពេញអាចបើកបាន ៤១៥ គ.ម

    ៣/ រថយន្ត Tesla Model X Long Range

    រថយន្តរបស់ក្រុមហ៊ុន Tesla នេះប្រើកម្លាំង ១០០ គីឡូវ៉ាត់ម៉ោង សាកភ្លើងពេញម្ដងអាចបើកបានចម្ងាយ ៤៧៥ គីឡូម៉ែត្រ

    ២/ រថយន្ត Tesla Model 3 Long Range

    Tesla Model 3 Long Range ប្រើកម្លាំង ៧៥ គីឡូវ៉ាត់ម៉ោង ដែលសាកមួយពេញអាចបើកបរបាន ៥០០ គ.ម

    ១/ រថយន្ត Tesla Model S Long Range

    រថយន្តរបស់ក្រុមហ៊ុន Tesla មួយនេះក្លាយជារថយន្តអគ្គីសនីអាចជិះបានយូបំផុត ដោយប្រើកម្លាំង ១០០ គីឡូវ៉ាត់ម៉ោង សាកភ្លើងពេញអាចបើកបានចម្ងាយ ៥៤០ គីឡូម៉ែត្រឯណោះ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី