ស្រីស្រស់ចិនវ័យ ១៩ ឆ្នាំម្នាក់ត្រូវប៉ូលីសចាប់ខ្លួន ក្រោយពីប្រកាសឱ្យបុរសគេងជាមួយមួយមិនយកលុយ

60243
  • ដោយសារតែចង់ល្បីឈ្មោះមួយពេលស្រីស្អាតម្នាក់នៅក្នុងប្រទេសចិន បានទទួលយកមេរៀនដ៏ជូចត់ដែលគ្មានថ្ងៃអាចបំភ្លេចបាន ។ ស្រីស្អាតវ័យ ១៩ ឆ្នាំម្នាក់ឈ្មោះ Qianjin Yeye ដែលជាជនជាតិចិន បានបង្កការទាក់ទាញមិនធម្មតានៅពេលនាងចង់ល្បីឈ្មោះលើបណ្ដាញសង្គម ។

    តាមនោះដែរ ស្រីស្អាតសាច់សខ្ចីរាងស្រឡូនបានបង្ហោះនៅលើគណនីបណ្ដាញសង្គមរបស់នាងថា ខ្លួនកំពុងស្នាក់នៅសណ្ឋគារលំដាប់ផ្កាយ ៥ ដែលមានឈ្មោះ Hilton នៅខេត្តហៃណាន ។ នាងបានបន្ថែមថា ខ្លួនកំពុងស្នាក់នៅបន្ទប់លេខ ៦៣១៣ ។ មិនបញ្ឈប់ត្រឹមនោះ នាងថែមទាំងបង្ហោះវីដេអូស្រើបស្រាលរបស់ខ្លួនទៀតផង ។ ភ្លាមៗនោះវីដេអូរបស់នាងត្រូវបានគេចែករំលែករាប់ម៉ឺនដងឯណោះ ។

    ហើយមិនយូរប៉ុន្មាន ក្រោយនោះប្រុសៗបានពួយគ្នាទៅរកនាងដល់សណ្ឋគារ និង បង្កចលាចលជាខ្លាំង ។ ដោយសារតែទប់ស្កាត់លែងរួចសណ្ឋគារបានហៅប៉ូលិសមកអន្តាគមភ្លាមៗ ។ នៅវេលាប្រហែលយប់ប៉ូលិសបានមកដល់តែស្រីស្អាតរូបនេះបានប្ដូរសណ្ឋគារទៅជិតព្រលានយន្តហោះរួចទៅហើយ ។ តែប៉ូលិសនៅតែរកឃើញ ហើយនាងបានជាប់បទមានចេតនាបង្កសកម្មភាពបេស្យាកម្ម ហើយត្រូវពិន័យជិត ១០០ ដុល្លារ និងជាប់គុក ១៥ ថ្ងៃ ។ ក្រោយមកទើបនាងសារភាពថា ខ្លួនគ្រាន់តែលេងសើច និង ចង់ល្បីឈ្មោះមួយប្រាវលើបណ្ដាញសង្គមប៉ុណ្ណោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី