​Coutinho ថា Neymar គឺជា Superstar របស់ខ្លួន ហើយស្វាគមន៍ជានិច្ចសម្រាប់ការវិលត្រឡប់មក Barca វិញ

16213
  • កីឡាករ Philippe Coutinho បានចាត់ទុក Neymar ថាជា “Superstar” ហើយនឹងស្វាគមន៍ជានិច្ចក្នុងឱកាសដើម្បីលេងជាមួយមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងក្លឹប Barcelona នៅថ្ងៃណាមួយ ។

    ការរំពឹងទុកទាក់ទងនឹងការវិលត្រឡប់ទៅកាន់ទឹកដី Camp Nou សម្រាប់តារាឆ្នើមរបស់ក្លឹប Paris-Saint Germain គឺកំពុងរីករាលដាលយ៉ាងក្នុងមួយរយះចុងក្រោយនេះ ។ Neymar ត្រូវបានគេនិយាយថា ចង់ចាកចេញពីទឹកដី Parc des Princes បន្ទាប់ពីចំណាយពេល ២ រដូវកាលជាមួយនឹងក្រុមជើងឯកក្របខ័ណ្ឌ Ligue 1 មួយនេះ ។ ខណះ Coutinho បានបញ្ជាក់ថា ខ្លួនមិនដឹងថាតើការផ្លាស់ប្តូរនេះកំពុងត្រូវបានធ្វើឡើងឬយ៉ាងណានោះទេ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ គឺជាអ្នកគាំទ្រដ៏ធំមួយក្នុងចំណោមអ្នកស្ងើចសរសើរសមត្ថភាពកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងពិភពលោករូបនេះ ។

    Coutinho បាននិយាយប្រាប់ Marca ថា៖ ” ការដែលលេងជាមួយ Neymar គឺជារឿងមិនគួរឱ្យជឿ គាត់គឺជា Superstar ម្នាក់ ។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែវាតែងតែជាប្រភពនៃសុភមង្គលដើម្បីនិយាយអំពីការលេងជាមួយគាត់ ។ គាត់ជាកីឡាករដ៏អស្ចារ្យ និងមានសារៈសំខាន់ខ្លាំងណាស់ចំពោះក្រុមណាមួយដែលមានគាត់ ” ។

    អតីតកីឡាករ Liverpool រូបនេះបន្តថា៖ ” គ្មាននរណាម្នាក់អាចបដិសេធនូវគុណសម្បត្ដិនិងទេពកោសល្យដ៏អស្ចារ្យរបស់គាត់បានទេ ហើយយើងទាំងអស់គ្នាក៏ដឹងដែរ ។ ឥឡូវនេះយើងមិនដឹងថា នឹងមានអ្វីកើតឡើងទេ ប៉ុន្តែមនុស្សកំពុងនិយាយច្រើន ។ គាត់ជាផ្នែកមួយនៃក្រុម ហើយគាត់បាននៅជាមួយក្រុមនេះ ប៉ុន្តែយើងមិនបាននិយាយអំពីរឿងនេះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី