Nacho៖ មិនយល់ហេតុអ្វីបានជាមនុស្សចូលចិត្តរិះគន់ Ronaldo ម្លេះ?

35897
  • Nacho Fernandez មិនយល់​ទាល់​តែសោះ​ថា​ហេតុអ្វី​ក៏​នៅ​តែ​មាន​ការ​រិះ​គន់​លើ​មិត្ត​រួម​ក្លឹបរបស់​ខ្លួន​គឺ​កីឡាករ​ Cristiano Ronaldo ដូច្នោះ។

    Image result for Nacho Fernandez

    តារាបាល់​ទាត់​សញ្ជាតិ​ព័រទុយ​ហ្គាល់​បាន​ទទួល​រឿង​ច្របូកច្របល់​ក្នុង​រដូវកាលនេះ។ បើទោះ​បី​ជា​គាត់​រក​គ្រាប់​បាល់​បាន​ច្រើន​ស្ទើរ​គ្រប់​ប្រកួត​ក៏ដោយ ពោល​កឺរកបាន ២២​គ្រាប់​ក្នុង​ ២៣​ប្រកួត​នៅ​ La Liga គាត់​នៅ​ត្រូវ​បាន​ព្យួរ​ជើង​មិន​ឲ្យ​ចូល​រួម​ ៥ប្រកួត​ដោយ​សារ​គាត់​បាន​ច្រាន​អាជ្ញាកណ្តាល ។

    Related image

    ជាងនេះ​ទៅ​ទៀត ក្លឹប​ Real Madrid កំពុង​ព្យាយាម​តាម​ឲ្យ​ទាន់​ពិន្ទុ​ Barcelona ដែល​មាន ១៥​ពិន្ទុ​នាំមុខ។ ទោះ​ជាយ៉ាងណាក្តី គេ​នៅតែ​មើល​ឃើញ​ថា​ពុំ​ទាន់​មាន​កីឡាករ​ណា​ដែល​បញ្ចេញ​ទម្រង់​លេង​ល្អ​ដូច Ronaldo នៅ​ឡើយ​ទេ។

    Related image

    កីឡាករ​សញ្ជាតិអេស្ប៉ាញ​វ័យ ២៨ឆ្នាំ​បាន​ប្រាប់ Goal ថា “ខ្ញុំ​មិន​យល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នាកៗ​អាច​នឹង​មាន​ការ​សង្ស័យ​លើ​ Ronaldo ទៀតនោះ។ គាត់​ជាកីឡាករ​មួយ​រូប​ដែល​តែង​នាំ​មក​ភាព​ខុស​ប្លែក​មក​ឲ្យ​ក្រុម។ គាត់​អាច​រកគ្រាប់​បាន​ច្រើន​ដែល​កម្រឃើញ​កីឡាករ​ណា​អាច​ធ្វើ​បាន​នោះ​ទេ” ។ ការ​តាំងចិត្ត​របស់​គាត់​ចំពោះ​ក្លឹប​មួយ​នេះ​គឺ ១០០% ហើយ​ខ្ញុំគិត​ថា​មិន​មាន​កន្លែង​ណា​ដែល​ល្អ​សម្រាប់​ Ronaldo ជាង​នៅ​ Real Madrid ទេ” ។

    Image result for Nacho Fernandez Ronaldo

    គាត់​បាន​និយាយ​ថា៖ “យើងបាន​បញ្ចប់​ការ​ប្រកួត​ពេល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញប៉ះ​ជាមួយ​អាល្លឺម៉ង់ ហើយ​ពេល​ដឹង​ថា​គាត់​រកបាន​ពីរគ្រាប់​ នោះ​គឺ​ជា​រឿង​មួយ​ដ៏​ល្អ​អស្ចារ្យ​សម្រាប់​ពួកយើង ហើយ​ខ្ញុំ​សង្ឃឹម​ថា​រូប​គាត់​អាច​រក្សា​ទម្រង់​លេង​ដ៏​ល្អ​នេះ​បាន​រហូត​ដល់​ចប់​រដូវកាល” ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី