Jungkook គាត់​ស្រឡាញ់កីឡាគ្រប់ប្រភេទ តែមានកីឡាមួយប្រភេទ ដែលលោកមិនចូលចិត្តលេង !!

12518

ប្រិយមិត្ត​របស់​ក្រុម​តារាចម្រៀង​កូរ៉េ​ល្បីឈ្មោះ​ BTS ច្បាស់​ជា​ដឹង​ហើយ​ថា ​លោក​Jungkook​ជា​អ្នក​ដែល​ចូលចិត្ត​កីឡា​ខ្លាំងណាស់ ហើយ​កីឡា​បែបណា​ក៏​គាត់​អាច​លេង​បានដែរ ដូចជា​កាលពីពេល​ថ្មីៗ​នេះ​ គេឃើញ​គាត់​ហាត់​ប្រដាល់ ហើយ​ថែមទាំង​លើក​សាច់ដុំ​ទៀតផង ។

​ទោះជាយ៉ាងណាក្តី ថ្វីត្បិត​តែ​Jungkook​ស្រឡាញ់​កីឡា​មែន តែ​មិនមែន​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ទេ ព្រោះ​កាលពី​យប់​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ ២០១៩ លោក​ Jungkook បាន​បង្ហើប​ប្រាប់​អ្នកគាំទ្រ​តាមរយៈ​ការ Live Video ក្នុង​គណនី​Instagram​របស់លោក​ថា មាន​កីឡា​មួយ​ប្រភេទ ​ដែល​លោក​មិន​ចូលចិត្ត​សោះ​ ដោយ​កីឡា​នោះ​គឺ​ការរត់​លើ​ម៉ាស៊ីន​។

លោក​Jungkook បាន​និយាយថា លោក​មិន​ចូលចិត្ត​ការរត់​លើ​ម៉ាស៊ីន​ទេ ប៉ុន្តែ​បើ​ឱ្យលោក​រត់​នៅ​ខាងក្រៅ​វិញ លោក​អាច​រត់​ពី​ព្រឹក​ដល់​ល្ងាច​ក៏បាន​ដែរ​។​ គួរបញ្ជាក់​ផងដែរ​ថា៖ លោក Jungkook គឺជា​សមាជិក​ក្មេង​ជាងគេ ​ប្រចាំ​ក្រុម​ BTS​ ដែលមាន​សមាជិក ៦ នាក់ ហើយ​អ្វី​ដែលជា​ចំណុច​ពិសេស​ជាងគេ​របស់លោក Jungkook​គឺ​លោក​ជា​សមាជិក​តែ​ម្នាក់​គត់​ដែល​ចូលចិត្ត​លេង​កីឡា​សឹងតែ​គ្រប់​ប្រភេទ​ទាំងអស់ ៕

ដោយ៖ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី