
ក្រុមហ៊ុន Ford បានបង្ហាញរថយន្តស្ព័រ Mustang Shelby GT500 ស៊េរីឆ្នាំ ២០២០ ជារថយន្ត Ford មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មាន ដែលអាចបើកបរស្របច្បាប់តាមផ្លូវសាធារណៈ ។
រថយន្ត Ford Mustang Shelby GT500 ស៊េរីថ្មីនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ៥,២ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៧៦០ សេះ ។
បើនិយាយពីកម្លាំង Mustang Shelby GT500 ឆ្នាំ ២០២០ ឈរនៅចន្លោះរថយន្ត Dodge Challenger SRT Hellcat កម្លាំង ៧០៧ សេះ និង Challenger SRT Hellcat Redeye កម្លាំង ៧៩១ សេះ ។ ជាមួយគ្នានេះ វាក៏ខ្លាំងជាងរថយន្ត Chevrolet Camaro ZL1 ឆ្នាំ ២០១៩ រហូតដល់ទៅ ១១០ សេះផងដែរ ។ ក្រុមហ៊ុន Ford អះអាងថា វាជាម៉ាស៊ីន Supercharged V8 ដែលមានកម្លាំងខ្លាំងបំផុតលើពិភពលោក ៕
ដោយ៖ សុខះ