ក្រោយពីក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរដោយត្រូវក្រុមអេស្បាញ់លះ ៦-១ រួចមក លោក Diego Maradona បានព្យាយាមលើកទឺកចិត្តដល់អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ដោយការបង្ហោះសារគាំទ្ររបស់គាត់លើបណ្តាញសង្គម។
ក្នុងការប្រកួតនេះ Lionel Messi បានត្រឹមឈរមើល ក្រុមជម្រើសជាតិអេស្ប៉ាញបំបាក់ក្រុមជម្រើសជាតិរបស់ខ្លួន ៦-១ ក្នុងជំនួបមិត្តភាពនៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ប៉ុណ្ណោះ។
លោក ម៉ារ៉ាដូណា បានបង្ហោះសារលើ Instagram របស់លោក ដែលមានខ្លឹមសារថា “ពេលនេះអ្វីដែលយើងត្រូវធ្វើបន្តគឺខំប្រឹងកែលម្អក្រុមរបស់យើង ត្រូវតស៊ូឡើងជម្រើសជាតិអាហ្សង់ទីន គឺដូចរាល់ដងអញ្ចឹងដែរ” ដោយមានរូបក្រុមជម្រើស ១១ នាក់ដំបូងក្នុងការប្រកួតនេះផងដែរ។ កីឡាករ Nicolas Otamendi ជាអ្នករកគ្រាប់បាល់ ១ គ្រាប់គត់សម្រាប់ក្រុមអាហ្សង់ទីន ៕
ដោយ៖ Dara Hunii