
គិតមកដល់ពេលនេះ កំពូលតារាសម្ដែងរូបសង្ហា Lee Minho បានត្រឡប់មកពីបំពេញតួនាទីធ្វើជាទាហានបម្រើជាតិមួយរយៈមកហើយ ដោយការវិលត្រឡប់របស់ប្រុសស្អាតរូបនេះ បានធ្វើឱ្យនារីៗជ្រួលជ្រើមស្ទើរផ្អើលមួយចំហៀងពិភពលោក ។ យ៉ាងណាមិញ ទន្ទឹមនឹងការស្វាគមន៍ការត្រឡប់មកវិញនេះ Lee Minho ក៏ត្រូវបានមហាជនចាប់អារម្មណ៍ឃើញការ លោកហាក់បង្ហាញចរិតលក្ខណៈប្លែកៗ មិនថាកាយវិការ ឬ ការតុបតែងខ្លួននោះទេ ។
១- រូបសម្រស់ ៖ មុខមាត់របស់ Lee Minho គឺជាអ្វីដែលមហាជនចង់ឃើញបំផុតក្រោយលោកត្រឡប់មកពីហាត់ទាហានវិញ ។ មុខមាត់កំលោះសង្ហា Lee Minho បច្ចុប្បន្ន ពិតជាមានភាពខុសប្លែកពីមុនបន្តិចមែន ខណៈអ្នកគាំទ្រមួយចំនួនលើកឡើងថា សម្រស់លោកពីមុនសង្ហាចាញ់ពេលនេះដាច់ ។
២- ការតុបតែងខ្លួន ៖ Lee Minho ហាក់ប្ដូរស្ទីលស្លៀកពាក់ពីស៊ីវិល័យមកស្លៀករលុងៗ ដែលមើលទៅលែងសូវសង្ហាគ្រប់ពេលដូចកាលពីមុនទៀតហើយ ។
៣- ចរិត និង កាយវិការ ៖ បើនិយាយដល់ចរិត និង កាយវិការវិញ តារាសម្ដែងកូរ៉េរូបនេះ ហាក់ចូលចិត្តលេងសើចជាងមុន ដែលបង្ហាញពីកាយវិការក្រមិចក្រមើមដូចកូនក្មេងអ៊ីចឹង ។
៤- មានសកម្មភាពនៅលើ IG ខុសធម្មតា ៖ មានការកត់សម្គាល់ឃើញថា ក្រោយត្រឡប់មកពីហាត់ទាហានវិញ Lee Minho បានបង្ហោះរូបថត និង វីដេអូស្ដែងពីជីវិតឯកជនរបស់លោកនៅលើគណនី IG ញឹកញាប់ប្លែកខុសធម្មតា ដែលពីមុនមកលោកកម្របង្ហោះសកម្មភាពឯកជនណាស់ ។
៥- រឿងចុងក្រោយដែលរំញោចអារម្មណ៍អ្នកគាំទ្របំផុតនោះគឺ លេចឮដំណើរថា Lee Minho បានត្រូវរូវគ្នាជាមួយនាង សូស៊ី ដែលជាសង្សារចាស់ ប៉ុន្ដែដំណើរនេះភាគីទាំងសងខាងនៅមិនទាន់ចេញមុខបញ្ជាក់ការពិតនៅឡើយ ៕
ដោយ៖ សុខះ