
ក្រុម Pahang FA របស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នឹងធ្វើដំណើរទៅប៉ះក្រុម PKNS ក្នុងជំនួបសប្តាហ៍ទី២ នៃលីគកំពូលម៉ាឡេស៊ី នាម៉ោង ៨:00 យប់នេះ ( ម៉ោងនៅកម្ពុជា) ។
PKNS ធ្វើបានយ៉ាងល្អ នៅសប្តាហ៍ដំបូងដោយបានស្មើក្រុមរបស់ ធារី ចន្ថាប៊ីន Terengganu ២-២ ។ វិលមកប៉ះគ្នាយប់នេះ ក្រុមដែលមានមូលដ្ឋាននៅកីឡដ្ឋាន Shah Alam មានប្រៀបខ្លះក្នុងនាមម្ចាស់ផ្ទះ។
ងាកទៅ Pahang FA ឯណោះវិញ នៅពុំទាន់បញ្ចេញអ្វីច្រើនឡើយ ដោយសប្តាហ៍បើកឆាកបានត្រឹមស្មើ Perak ០-០ ។ បើនិយាយពីទម្រង់លេងផ្ទាល់ខ្លួនរបស់ CV11 ពុំទាន់ល្អខ្លាំងឡើយ ព្រោះត្រូវគេតាមបិទជាប់ ហើយមិត្តរួមក្រុមពុំសូវបញ្ជូនបាល់ឲ្យ។ យ៉ាងណាក្តី គេត្រូវបានផ្តល់ឱកាសជាអ្នករ៉ាប់រងបាល់ពិន័យ និងបាល់ជ្រុងយ៉ាងល្អ។
ដោយ៖ តារា