
Instagram បានក្លាយជាបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ដែលផ្តោតលើការចែករំលែករូបភាព ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្តិតយក និង កែច្នៃរូបភាពជាមួយ Filter ស្រស់ស្អាតជាច្រើន ។ ស្ថិតិចុងក្រោយបង្អស់បានបង្ហាញថា បណ្តាញសង្គមដែលស្ថិតក្រោមទ្រនំយក្សនៃក្រុមហ៊ុន Facebook មានអ្នកប្រើប្រាស់ខ្ទង់ ១ ពាន់លាននាក់ឯណោះជារៀងរាល់ថ្ងៃ ។ តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថា គណនី Instagram របស់ណាខ្លះដែលទទួលបាន Follower ច្រើនបំផុត? ខណះខាងក្រោយនេះគឺជាគណនីចំនួន ១០ ដែលមានអ្នកចុច Follow ច្រើនបំផុតនៅក្នុងពិភពលោក៖
១/ Instagram មានអ្នកចុច Follow ចំនួន ២៩៨,៥៦ លាននាក់
២/ Cristiano Ronaldo មានអ្នកចុច Follow ចំនួន ១៦៥,១៩ លាននាក់
៣/ Ariana Grande មានអ្នកចុច Follow ចំនួន ១៥៤,០៧ លាននាក់
៤/ Selena Gomez មានអ្នកចុច Follow ចំនួន ១៤៩,៨ លាននាក់
៥/ Dwayne Johnson (The Rock) មានអ្នកចុច Follow ចំនួន ១៤១,៧៧ លាននាក់
៦/ Kim Kardashian West មានអ្នកចុច Follow ចំនួន ១៣៧,៥៤ លាននាក់
៧/ Kylie Jenner មានអ្នកចុច Follow ចំនួន ១៣៤,៥១ លាននាក់
៨/ Beyonce មានអ្នកចុច Follow ចំនួន ១២៧,៧ លាននាក់
៩/ Lionel Messi មានអ្នកចុច Follow ចំនួន ១១៧,៨៧ លាននាក់
១០/ Taylor Swift មានអ្នកចុច Follow ចំនួន ១១៧,២៩ លាននាក់
ដោយ៖ ស្រស់