មិនធម្មតា!! កូរ៉េខាងត្បូងប្រើពេលមិនដល់ ៣ ខែផង លក់ដាច់ Galaxy S10 5G បានជាង ១ លានគ្រឿង បាត់

38746
  • យោងតាមប្រភពព័ត៌មាននានាបានចុះផ្សាយថា ស្មាតហ្វូនត្រកូល Galaxy S10 របស់ក្រុមហ៊ុន Samsung ដែលប្រព័ន្ធ 5G លក់ដាច់ខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ពោលគឺគិតត្រឹម ៨០ ថ្ងៃនៃការប្រកាសចេញ អាចលក់ដាច់អស់ចំនួន ១ លានគ្រឿងបាត់ទៅហើយ ។

    បើគិតជាមធ្យមក្នុងមួយថ្ងៃក្រុមហ៊ុន Samsung លក់បាន Galaxy S10 5G ចំនួនរហូតដល់ ១៥,០០០ គ្រឿង ។ ចំនួននេះគឺឈ្នះដាច់ឆ្ងាយ បើធៀបនឹងទៅក្រុមហ៊ុន LG ដែលប្រកាសចេញម៉ូឌែលរ LG V50 ThinQ មានបំពាក់ប្រព័ន្ធ 5G អំឡុងខែឧសភាដូចគ្នា លក់បានត្រឹម ១៨០ ០០០ គ្រឿងប៉ុណ្ណោះ គិតមកទល់ពេលនេះ ។

    សូមបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងត្បូង បានប្រកាសចេញបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុងលោកដែលបច្ចុប្បន្នមានក្រុមហ៊ុនទូរគមនាគមន៍ច្រើនជាង ៥ កំពុងប្រតិបត្តិការ លក់កញ្ចប់សេវាអ៊ីនធើណិតក៏ដូចជាការសហការជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និង ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗដូចជាក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG ជាដើម ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី