
ការស្លាប់របស់កម្មករជាច្រើននាក់ក្នុងករណីបាក់រលំអគារនៅក្នុងខេត្តព្រះសីហនុ គឺជាការចងចាំដែលមិនអាចបំភ្លេចបាន ព្រោះទាំងការខិតខំស្វែងរកសាកសពពីសំណាក់ក្រុមជួយសង្គ្រោះ និង ទឹកភ្នែកគ្រួសារនៃសព គឺពិតជាខ្លោចផ្សា និង គួរឱ្យសោកសង្វេគយ៉ាងខ្លាំងបំផុត ។
ខណៈពេលនេះដែរតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពកញ្ញា សុវត្ថិ ឌីធារិកា ក៏បានធ្វើការបកស្រាយនូវបទចម្រៀងមួយក្នុងអត្ថន័យយ៉ាងកម្សត់ដើម្បីជាការចូលរួមរំលែកទុក្ខដល់គ្រួសារសពក្រោមចំណងជើងថា «ខ្ញុំចូលរួមរំលែកទុក្ខ» ។ ដោយក្នុងនោះឃើញថា តាមរយៈការច្រៀង និង អត្ថន័យទាំងមូលនៃបទចម្រៀង ពិតជាកម្សត់ និង សឹងតែធ្វើឲ្យអ្នកស្តាប់បទមួយនេះ សឹងតែស្រក់ទឹកភ្នែកតាម ខណៈពេលដែលហេតុការនេះ នៅតែដក់ជាប់ក្នុងកែវភ្នែកជានិច្ច ។
ស្របពេលជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរជាមួយនឹងសំឡេងដ៏ពីរោះរបស់កញ្ញា សុវត្ថិ ឌីធារិកា ដែលធ្វើឱ្យអ្នកស្តាប់ស្លុងអារម្មណ៍ទៅតាម ហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានការស៊ែរតៗគ្នាភ្ជាប់ជាមួយនឹងសារចូលរួមរំលែកទុក្ខផងដែរ ៕
តោះស្ដាប់បទចម្រៀងនេះទាំងអស់គ្នា៖
ខ្ញុំសុំចូលរួមរំលែកទុក្ខផង||សុវត្តិឌី ធារិកា||ទឹកចិត្តសម្តេចតេជោ||គ្រីថៃពៅ
សូមអញ្ជើញទស្សនាបទ៖ ខ្ញុំសូមចូលរួមរំលែកទុក្ខផងច្រៀងដោយ៖ កញ្ញា សុវត្តិឌី ធារិកាបទ៖ ទឹកចិត្តសម្តេចតេជោច្រៀងដោយ៖ លោក គ្រី ថៃពៅទំនុកច្រៀង លោក លី សុីនហួនផ្សាយផ្ទាល់តាមរយៈ facebook Page ចម្រៀងគ្រួសារខ្មែរ រៀងរាល់ រាត្រីថ្ងៃចន្ទ និងថ្ងៃសុក្រ ចាប់ពីម៉ោង8យប់ និងមានបង្ហោះនៅតាមឆានែលយូធូប "ចម្រៀងគ្រួសារខ្មែរ" កំរិតរូបច្បាស់ FULL HDយេីងខ្ញុំស្រលាញ់❤️️និងជឿជាក់💪លេីកម្ពុជា! 🇰🇭រួមគ្នាថែរក្សាសន្តិភាពនិងកាអភិវឌ្ឍន៍ជាតិយេីង! ថ្ងៃនេះថ្ងៃស្អែកកុំឳ្យមានគ្រោះថ្នាក់ចរាចរណ៍!គោរពច្បាប់ចរាចរណ៍ ជាពលរដ្ឋក្នុងសង្គម!សូមនិយាយថាទេ ចំពោះគ្រឿងញៀន!វប្បធម៌យើង! សង្គមជាតិយើង! គ្រួសារយើង!ឧបត្ថម្ភដោយ ក្រុមហ៊ុន ជីប ម៉ុង គ្រុប
Posted by ចម្រៀងគ្រួសារខ្មែរ on Monday, June 24, 2019
ដោយ៖ នីតា