ទោះរៀងស្ងាត់ក្នុងសិល្បះបន្ដិចមែន តែស្រីស្អាត អាវី រស់នៅក្នុងជីវិតបែបស៊ីវិល័យមិនចាញ់តារាផ្សេងឡើយ

65238
  • តារាសម្តែងស្រីកញ្ញា អាវី កាន់តែមានរូបឆោមកាន់តែស្អាតឡើងសាច់សខ្ចីការតែងខ្លួន តែងតែប្លែកៗបែបស៊ីវិល័យគួរឱ្យចាប់អារម្មណ៍ បើទោះបីជាបច្ចុប្បន្នការងារសិល្បៈរបស់នាងហាក់ដូចជាស្ងាត់បន្ដិចយ៉ាងណាក្តី ។

    យ៉ាងណាមិញបើងាកមកមើលជីវិតឯកជនរបស់នាងវិញឃើញថា បច្ចុប្បន្នក្រៅពីសម្រស់ស្អាតតែជីវិតរបស់នាងពិតជាគួរឱ្យសរសើរជាមួយនឹងជីវិតដ៏សម្បូរបែបមានទ្រនំរស់នៅសព្វថ្ងៃយ៉ាងធំស្កឹមស្កៃតម្លៃរាប់ម៉ឺនដុល្លារប្រើប្រាស់របស់ប៊្រេនៗថ្លៃៗ មិនធម្មតានោះទេ ។ លើសពីនេះទៅទៀតនោះរាល់ពេលទំនេរពីការងារតារាស្រីរូបនេះតែងតែនាំខ្លួនឯងដើរលេងនៅក្រៅប្រទេសជាមួយនឹងការបង្ហាញរូបសម្រស់យ៉ាងស្រស់ស្អាតស្ទើតែគ្រប់ពេលតែម្តង ។

    ទន្ទឹមនឹងសកម្មភាពជីវិតរបស់តារាស្រីរូបនេះក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និង សរសើរដល់នាងគ្រប់គ្នាតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះតាមរយៈរូបភាពការតែងខ្លួនការប្រើប្រាស់ជីវិតរបស់នាងក៏តែងតែធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តជាមួយនឹងជីវិតឯកជនរបស់នាងគ្រប់គ្នាផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី