ពិតជាពូកែថែសម្រស់មែន តារាស្រីថៃនាង Patties នៅក្មេងជាងវ័យ តែអាយុវិញក្បែរ ៣០ ហើយ

97731
  • តារាសម្តែងស្រីថៃ Patties Ungsumalynn ដែលប្រិយមិត្តនិយមតាមដានរឿងភាគបែបយុវវ័យរបស់ប្រទេសថៃប្រាកដជាស្គាល់នាងជាក់ជាមិនខាន ព្រោះតារាស្រីរូបនេះមានភាពល្បីល្បាញខ្លាំង និង មានអ្នកគាំទ្រជាច្រើនទាំងក្នុង និង ក្រៅប្រទេស ។ ប៉ុន្តែមួយរយៈក្រោយនេះ Patties ហាក់ដូចជាមិនសូវបង្ហាញវត្តមាននៅក្នុងវិស័យសិល្បៈដូចមុននោះទេ ។ ដោយភាគច្រើនគេសង្កេតឃើញថា នាងតែងតែប្រើពេលធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម ។

    ដោយឡែកបើក្រឡេកមកមើលតាមរូបសម្រស់របស់តារាស្រីរូបនេះវិញស្ទើរតែស្មានមិនដឹងពីអាយុពិតរបស់នាងឡើយ ។ ព្រោះថា តាំងពីពេលចូលសិល្បៈដំបូងរហូតមកដល់ពេលនេះ Patties ដូចជាមិនប្រែប្រួលទាល់តែសោះទាំងដែលបច្ចុប្បន្ននាងមានអាយុ ២៧ ឆ្នាំហើយក៏ដោយ ។ ចំណែកឯការតុបតែងខ្លួនរបស់នាងវិញ ក៏មិនធម្មតាដែរនាងចូលចិត្តស្លៀកពាក់ឃ្យូតៗម៉ូដសក់ខ្លីប៉ោងជាមួយការផាត់មុខស្រាលបែបធម្មជាតិកាន់តែធ្វើឱ្យក្មេងថែមមួយកម្រិតទៀត ។ បន្ថែមលើនេះសម្រស់ដែលមិនចាស់របស់នាងត្រូវបានហ្វេនៗលួចសរសើរមិនដាច់ពីមាត់ ហើយថែមទាំងចង់ដឹងពីវិធីសាស្រ្តនៃការថែរក្សាសម្ផស្សទៀតផង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី